• 2018-08-06 05:03:49
  • ជីវិតតារា

ប្លែកខ្លាំង!! នៅពីក្រោយសម្រស់ទេព​​ បូព្រឹក្ស ដូចមនុស្សពីរនាក់ផ្សេងគ្នា​(មានវីដេអូ)

  • 2018-08-06 05:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ពូកែ​លេង​ស្ទីល​តុបតែងខ្លួន​កញ្ញា​ទេព​​​ បូព្រឺក្សរបស់​ ផលិតកម្ម​ហង្សពិត​ជាបានធ្វើ​ឲ្យហ្វេន​ៗ​ដែល​គាំទ្រ​ចំពោះ​ទឹក​ដមសម្លេង​និង​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន​ពី​រូបសម្រស់​របស់​តារាស្រី​រូប​នេះ​ព្រោះ​មួយ​រយៈ​ថ្មី​ៗ​នេះ​ពិត​ជាមាន​សម្រស់​ស្រស់​ស្អាត​ខុស​ប្លែក​ខ្លាំងស្ទើរ​តែ​ដូចមនុស្ស​ម្នាក់​ផ្សេង​ទៀត​បើ​មិន​មែន​ឃើញ​បង្ហោះ​ក្នុង​IG​របស់​តារារូបនេះ​ទេ​ម្នាក់ៗ​ច្រឡំស្មាន​តែ​តួ​កូរ៉េ​ផងដែម​ទៀតផងតើមានអ្វី​កើតឡើង​រឺមួយ​ទេពបូព្រឹក្ស​ទៅកែសម្រស់​មែនរឺយ៉ាង​ណានេះ​ជា​សំនួរ​ដែល​ហ្វេនៗ​របស់​តារារូប​នេះ​នាំ​ចោទ​ជា​សំណួរ​ឆ្ងល់​គ្រប់​គ្នាពី​សម្រស់​ពីមុន​ខុស​គ្នាឆ្ងាយ។

ក្រោយ​មាន​ការ​Comment ឆ្ងល់​ពី​រូប​សម្រស់​ផ្លាស់​ប្តូរ​ដ៏​ច្រើន​មកបូព្រឹក្ស​បាន​ធ្វើការបកស្រាយប្រាប់​ត្រង់​ៗមក​កាន់Sabay ថា​​នាង​ពិតជាមិន​លាក់​លៀម​នោះទេទាក់ទងនឹង​រូបសម្រស់​របស់​ខ្លួនដើម្បី កុំ​ឲ្យ​ហ្វេនៗរបស់នាង​ឆ្ងល់​ច្រើន​គឺ​ប្រាប់​តែម្តងទៅថា​"ចាស​ខ្ញុំ​ពិតជា​បានទទួល​ការ​កែសម្ជស្ស​មែន​ ​តែមិន​ច្រើន​ទេគឺ​ខ្ញុំ​កែត្រង់​ខ្ទង់​ច្រមុះ​ ព្រោះ​ការពី​មុនច្រមុះ​ខ្ញុំ​អត់ស្អាត​ទេហើយ​ណា​មួយ​ខ្ញុំ​ធាត់​ទៀត​អញ្ចឹង​ឃើញ​ធំ​ហើយ​អត់​សូវ​ចេះ​ធ្វើ​ខ្លួន​ តែ​ដល់​ពេល​ឥឡូវ​ខ្ញុំ​កែច្រមុះ​ហើយ​តម​សម្រក​​គីឡូ​ទៀត​ទៅ​វាធ្វើ​ឲ្យ​ខ្ញុំកាន់​តែប្លែក​បែប​នេះ​សូម្បី​តែខ្ញុំ​ក៏​មាន​អារម្មណ៍​ថាខ្លួន​ឯង​ស្អាត​ជាងមុន​ដែរ​ហើយណា​មួយ​ខ្ញុំ​ប្រើ​ផលិត​ផល​ផាត់​មុខរបស់​ខ្ញុំកំពុង​តែនាំចូល​មក​លក់​នេះ​ទើប​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ស្អាត​គ្រប់​ពេល​វេលា ណា​មួយ​ខ្ញុំ​ចង់ស្អាត​ផង​ឲ្យ​តែ​ឃើញ​គេ​ធ្វើ​អី​ស្អាត​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ស្អាត​ដែរ អញ្ចឹងសង្ឃឹម​​ឈប់​ច្រឡំ​ច្រើន​ ខ្ញុំ​កែតែច្រមុះ​ទេ​ ពេល​ស្គម​ទៅ​មុខ​ក៏ចេញ​Vទើប​បាន​ហ្វេនៗ​គាត់ឆ្ងល់តែ​ ក៏អរគុណ​ចំពោះ​ការ​គាំទ្រ​ដល់​រូប​ខ្ញុំ"៕តាម​សម្តី​ដែល​តារា​ស្រី​រូបនេះ​បាន​បកស្រាយខាង​លើ

ចង់ដឹង​ថាការពិត​ច្បាស់​យ៉ាងណា​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

សម្ភាសន៍ & ផ្តល់សិទ្ធិដោយ៖ កញ្ញា ទេព បូព្រឹក្ស

មតិយោបល់