• 2018-08-07 04:00:00
  • ព័ត៌មាន

Demi ទៅ​មណ្ឌល​កែប្រែ​ភ្លាមៗ ក្រោយចាកចេញ​ពី​មន្ទីរពេទ្យ

  • 2018-08-07 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Demi Lovato ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ហើយ​ក៏​បាន​ត្រៀមខ្លួន​ភ្លាម​ដើម្បី​ទៅ​កាន់​មណ្ឌល​កែប្រែ​ផង​ដែរ។

អស់​រយៈពេល​ជិត ២សប្ដាហ៍​ហើយ ក្រោយ​ Demi រងគ្រោះ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ដោយ​សារ​ការ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត។ បើ​តាម​សារព័ត៌មាន​ TMZ បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​វ័យ ២៥ឆ្នាំ​រូប​នេះ បាន​ចាកចេញ​ពី​មន្ទីរពេទ្យ Cedars-Sinai Medical Center ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​មុន​នេះ។ ភ្លាម​ៗ​ដែរ នាង​បាន​ជិះ​យន្តហោះ​ឯកជន​មួយ​ ចាកចេញ​ទៅ​កាន់​មណ្ឌល​កែប្រែ​ ដែល​នៅ​ក្រៅ​រដ្ឋ California។

ចំពោះ​រយៈពេល​​ដែល​នាង​ត្រូវ​ចំណាយ​ក្នុង​មណ្ឌល​កែប្រែ​នោះ​ នៅ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​ការ​រំពឹង​ទុក គឺ​ម្ចាស់​បទ "Sober” រូប​នេះ​អាច​នឹង​បន្ត​កែ​ប្រែ​ផ្ដាច់​គ្រឿង​ញៀន​នៅ​ទីនោះ យ៉ាង​តិច​ណាស់​ក៏​រយៈពេល ៣០​ថ្ងៃ​ដែរ៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម