- 2018-08-07 04:04:27
- ព័ត៌មាន
តារាចម្រៀងសាន់ដេ រ៉ា បូទី កំណត់ថ្ងៃចូលរោងការ ក្រោយភ្ជាប់ពាក្យក្ដៅៗ
- 2018-08-07 04:04:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងសាន់ដេ រ៉ា បូទី កំណត់ថ្ងៃចូលរោងការ ក្រោយភ្ជាប់ពាក្យក្ដៅៗ
ចន្លោះមិនឃើញ
តារាចម្រៀងពន្លកថ្មី រ៉ា ប៊ូទី បានកំណត់ថ្ងៃចូលរោងការក្រោយពីភ្ជាប់ពាក្យកាលពីថ្ងៃទី៥ ខែ សីហា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះនៅគេហដ្ឋានក្នុងទីរួមខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមេបាចាស់ទុំទាំងសង្ខាង។
រ៉ា ប៊ូទី ថា ក្រោយពីភ្ជាប់ពាក្យហើយ នាង និងគូដណ្ដឹងបានកំណត់ជ្រើសរើសថ្ងៃខែឆ្នាំរៀបការរួច ហើយដោយមិនចង់បន្លាយពេលវេលាតទៅទៀតទេ បន្ទាប់ពីមើលចិត្តថ្លើមគ្នាអស់រយៈពេល ៣ឆ្នាំ ពោលគឺតាំងពីមុនចូលប្រឡូកសិល្បៈ។
ថ្ងៃជ័យមង្គល រ៉ា ប៊ូទី នឹងប្រព្រឹត្តិទៅនៅអំឡុង ខែ វិច្ឆិកា ឆ្នាំ ២០១៨ខាងមុខ នៅគេហដ្ឋានរបស់នាង ក្នុងទីរួមខេត្តកំពង់ចាមតែម្ដង។ ដោយត្រៀមនឹងអញ្ជើញភ្ញៀវសិល្បៈជាច្រើនរូបឲ្យចូលរួមផងដែរ ពិសេសគឺតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ។
“ខ្ញុំ និងគូដណ្ដឹងនៅមិនទាន់ច្បាស់ទេ ថាក្រោយពីរៀបការនៅកំពង់ចាមរួច មកកាត់ចំណងដៃនៅភ្នំពេញនោះ ចាំដល់ថ្ងៃហ្នឹងចាំគិតតទៅទៀត"។ រ៉ា ប៊ូទី រៀបរាប់។
អនាគតស្វាមី រ៉ា បូទី មានឈ្មោះ ទូច សុភ័ក្ត្រា មានមុខរបរជាមន្ត្រីប៉ូលិស និងអ្នកជំនួញម្នាក់នៅទីក្រុងភ្នំពេញ។ បន្ទាប់ពីរៀបការរួច នាង នៅតែប្រឡូកសិល្បៈដដែលប្រសិនបើទស្សនិកជននៅតែស្រឡាញ់គាំទ្ររូបនាង៕