• 2018-08-08 07:02:31
  • ជីវិតតារា

ភ្ញាក់ផ្អើល ណា សាឌី និងតារា៧រូបទៀត ក្លាយខ្លួន​ជា Influencer ឲ្យក្រុមហ៊ុនធំ១

  • 2018-08-08 07:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងកញ្ញា ណាសាឌី និងជាពិធីការីនីប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន បានបន្ថែម​ពីលើ​ក្តីរីក​រាយ​ចំពោះ​ខ្លួនឯងថាពិតជាមិននឹកស្មានថានាងត្រូវបានក្រុមហ៊ុនជ្រើសរើស​ក្នុង​ចំពោះ​អ្នក​មានឈ្មោះ​៨រូបទៀតយើងធ្វើការ​ជជែក​គ្នា​ប្រមាណជិត​៣-៤ខែកន្លងមកហើយ ពិសេសកញ្ញា លាង ជា អ្នកគ្រប់គ្រងក្រុមហ៊ុន ៨៨ ដែលមើលឃើញរូបនាងព្រោះថាក្រុមហ៊ុនបែបនេះបាននឹងកំពុងទទួលបានជោគជ័យខ្លាំងនៅបរទេស ហើយនិន្ទាការនៃតម្រូវការទីផ្សាររបស់ពួកគាត់ក៏កំពុងតែមានការកើនឡើងនៅកម្ពុជាផងដែរ ព្រោះចំនុចដែលខុសប្លែករបស់ Influencer គឺគាត់មិនត្រឹមតែមានការគាំទ្រច្រើននោះទេ តែគាត់អាចបង្រៀនដល់អ្នកដទៃអោយចេះអ្វីៗដែលថ្មី និង ជឿនលឿនក្នុងរបត់សង្គមថ្មីនេះ។

យ៉ាងហោចណាស់មានតារាល្បីឈ្មោះលើបណ្តាញទំនាក់ទំនងសង្គម៨រូបដំបូងនៅក្នុងប្រទេសកម្ពុជា ដែលត្រូវវបានធ្វើការជ្រើសរើសមានដូចជា កញ្ញា ណាសាឌី លោក យក់ ឆេង ហាក់ លោក សេង ហួរ កញ្ញា សូហ្វី កញ្ញា ណាកា កញ្ញា ជីមី លោក ឆេកគី ..ដែលមានកញ្ញា លាង ជា អ្នកគ្រប់គ្រងក្រុមហ៊ុន ៨៨ដែលជាក្រុមហ៊ុនដំបូងគេនៅកម្ពុជាបានធ្វើការគ្រប់គ្រងផ្គត់ផ្គង់មនុស្សល្បីៗជាច្រើនលើបណ្តាញសង្គម (influencer) ដូចជាក្នុង Facebook Instagram និង Social Media ដទៃទៀត។

លើសពីនេះការប្រកាសចេញមុខតារា៨រូបដែលនេះល្បីឈ្មោះក្នុងបណ្តាញអ៊ីនធើណេតដំបូងគេនៅ កម្ពុជាត្រូវបានធ្វើឡើងនៅថ្ងៃពិសេសគឺថ្ងៃទី៨ខែ៨ឆ្នាំ២០១៨នេះកាលពីព្រឹកមិញនេះ ចំថ្ងៃប្រកាសបើកដំណើរការផ្លូវការរបស់ក្រុមហ៊ុន៨៨នេះផងដែរ។ ដោយទីផ្សារតម្រូវការ នៃការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមបច្ចុប្បន្នកាន់តែមានសន្ទុះ និងការរីកចម្រើនខ្លាំង រហូតក្រុមហ៊ុន៨៨ត្រូវបានបង្កើតឡើងដើម្បីធ្វើការគ្រប់គ្រង ប្រមូល និងផ្គត់ផ្គង់នូវតម្រូវការនេះ។

ពិសេសឈ្មោះហាងម៉ាកយីហោល្បីៗលំដាប់អន្តរជាតិច្រើនបានប្រកាសបើកដំណើរការនៅកម្ពុជា ក្នុងឆ្នាំ២០១៧និង២០១៨នេះមក គេសង្កេតឃើញមានក្រុមហ៊ុនធំៗដែលនេះគឺជាឱកាសសម្រាប់ពង្រីក ទីផ្សារបស់ពួកគាត់ ហើយក្រុមហ៊ុននឹងអាចជួយឲ្យពួកគាត់កាន់តែមានជំនាញ គំនិតច្នៃប្រឌិត និងប្រសិទ្ធភាពការងារកាន់តែខ្ពស់បន្ថែមទៀតបូករួមទាំង ការផលិត Spot ពាណិជ្ជកម្ម វីដេអូផ្សព្វផ្សាយប្រកបដោយគុណភាព និងទទួលបានការពេញចិត្តពីអតិថិជន និងអ្នកគាំទ្ររបស់ពួកគេ នឹងប្រកាសដាក់បញ្ចូលជាបន្តបន្ទាប់ទៀតនូវតារាថ្មីៗល្បីឈ្មោះនៅកម្ពុជាជាច្រើនទៀតដើម្បីចូលរួម សហការការងារថ្មីនេះឲ្យកាន់ល្អប្រសើរជាងនេះបន្ថែមទៀតក្នុងកំនើតបង្កើត​ចំណងការងាររបស់​សិល្បករ ឲ្យកាន់តែសំបូរការងារនិង​មានឈ្មោះ​ល្បីលើ​ឆាក​អន្តរជាតិ៕

តោះទស្សនាតារាល្បីឈ្មោះ៨រូបលើបណ្តាញសង្គមកា្លយ Influencerខាងក្រោម៖

សម្ភាសន៍ផ្តល់សិទ្ធរូបភាពដោយ៖ កញ្ញា​ ណា សាឌី

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម