- 2018-08-10 07:55:07
- ព័ត៌មាន
មិននឹកស្មាន មិនាតូច ធ្វើឲ្យនាយ កុយ ហួសចិត្តនិយាយលែងចេញ
- 2018-08-10 07:55:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មាន មិនាតូច ធ្វើឲ្យនាយ កុយ ហួសចិត្តនិយាយលែងចេញ
ចន្លោះមិនឃើញ
ចូលប្រឡូកសិល្បៈរយៈពេលតែ២ឆ្នាំប៉ុណ្ណោះនាងតូច ជី ឈិនលិន ហៅ មិនា ក្នុងរឿង "ផ្កាថ្ម" បានធ្វើឲ្យនាយ កុយ ត្រូវជាលោកតាបង្កើត មានអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងនូវសមត្ថភាពភាពសម្ដែងរបស់ចៅស្រីដល់ថ្នាក់និយាយលែងចេញតែម្ដង។
បើតាមអ្នកស្រី គីម ហ៊ួយ ជាម្ដាយ មិនាតូច បានរៀបរាប់ថា ឪពុកក្មេក(នាយ កុយ)មិននឹកស្មានថា ចៅស្រីបង្កើតខ្លួនមានសមត្ថភាព និងទេពកោសល្យសម្ដែងល្អមានការគាំទ្រយ៉ាងច្រើនលើសលប់ពីទស្សនិកជនដូច្នេះសោះ។ ក្នុងនាមជាជីតាម្នាក់លោកពិតជាមានមោទនភាព និងរំភើបចិត្តយ៉ាងខ្លាំងនូវភាពជោគជ័យរបស់ចៅស្រីទាំងខ្លួនក្មេងខ្ចី។
ក្រៅពីបង្ហាញអារម្មណ៍មោទនភាពចំពោះ មិនាតូច នាមជាជីតា និងសិល្បករជើងចាស់មួយរូបនាយ កុយ បានជំរុញចៅស្រីឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត។ ពិសេសត្រូវចេះសម្ដែងឲ្យបានគ្រប់ទម្រង់។
ម្ដាយ ជី ឈិនលិន ហៅ មិនាតូច បន្ថែមថា៖" ទោះបីជាលោកប៉ាខ្ញុំ(នាយ កុយ) គាត់សប្បាយ និងរំភើបចិត្តនិយាយលែងចេញចំពោះសមត្ថភាពចៅស្រីគាត់ក៏ដោយ តែគាត់នៅតែប្រាប់ដល់ចៅកុំភ្លេចការសិក្សាធ្វើយ៉ាងណាឲ្យចប់ទី១២ ដើម្បីបន្តយកបរិញ្ញាបត្រនៅមហាវិទ្យាល័យ"។
កុមារី ជី ឈិនលិន មានអាយុ ១៣ឆ្នាំរៀនថ្នាក់ទី៧ នៅសាលាណតឡាញ នាងតូចជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូន៣នាក់។កន្លងមកធ្លាប់សម្ដែងរឿងមួយចំនួនដូចជារឿអ "ក្មេងទី៦" "កញ្ចក់" "ឈាម" "កូនឥតខាន់ស្លា" "ផ្កាថ្ម" និងជាច្រើនរឿងទៀត៕