• 2018-08-10 08:59:14
  • ជីវិតតារា

សម្រស់​ប្អូន​ស្រី អ៊ី​វ៉ា ស្រស់​ស្អាត​មិន​ចាញ់​តារា

  • 2018-08-10 08:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ អ៊ី​វ៉ា បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ ពី​ដំណឹង​ល្អ​ សម្រាប់​ក្រុម​គ្រួសារ​របស់​នាង​ ដោយ​ ប្អូន​ស្រី​របស់​ អ៊ី​វ៉ា​ នឹង​មាន​ពិធី​ភ្ជាប់​ពាក្យ នៅ​ថ្ងៃ​ស្អែក​នេះ។ ម្ចាស់​បទ​ "មាន​អារម្មណ៍​យ៉ាង​ណា បើ​បង​ជា​អូន​"​ បាន​សរសេរ​ថា៖ "បោស​ជូត​ លាង​សម្អាត ​ទុក​កម្មវិធី​ស្អែក​ គេ​ចូល​សួរ​ប្អូន ហា​ហា"។

បើ​​ក្រឡេក​មក​មើល​សម្រស់​របស់​ប្អូន​ស្រី របស់​អ៊ី​វ៉ា វិញ ពិត​ជា​ស្រស់​ស្អាត​ មិន​ចាញ់​បង​របស់​ខ្លួន​នោះ​ទេ និង​មាន​មុខ​មាត់​ដូច​គ្នា​ទៀត​ផង។ ក្រៅ​ពី​ពិធី​ភ្ជាប់​ពាក្យ​របស់​ប្អូន​ស្រី​ របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ ​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ស្អែក សម្រាប់​ថ្ងៃ​នេះ​វិញ ជា​ថ្ងៃ​កំណើត​របស់​ប្អូន​ស្រី​របស់​អ៊ី​ វ៉ា​ ផង​ដែរ។

​​

រូបភាព៖ ​FB xing Er

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម