• 2018-08-11 04:40:00
  • ព័ត៌មាន

អ្នក​ដឹក​នាំ​ MV ប្រចាំ​របស់​ Taylor Swift ថា​ឲ្យ​ក្រុម​ចម្រៀង BTS កប់ៗ​រឿង​វះកាត់​កែ​សម្ផស្ស

  • 2018-08-11 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Joseph Kahn ជា​អ្នក​ដឹក​នាំ​និង​ផលិត​វីដេអូ​ចម្រៀង សញ្ជាតិ​អាមេរិក​និង​កូរ៉េ​ល្បី​ឈ្មោះ​មួយ​រូប ស្រាប់​តែ​រិះ​គន់​ក្រុម​ចម្រៀង BTS ថ្មី​ៗ​នេះ​រឿង​លាប​ក្រែម​បបូរមាត់​និង​ម្នាក់​សុទ្ធ​តែ​ធ្លាប់​ធ្វើ​ការ​វះកាត់​កែ​សម្ផស្ស។

Joseph គឺ​ជា​អ្នក​ដឹក​នាំ​វីដេអូ​ចម្រៀង​ឲ្យ​តារា​ចម្រៀង​ល្បីៗ​លំដាប់​កំពូល​ដូច​ជា Taylor Swift, Katy Perry, Maroon 5 និង​ Britney Spears ជា​ដើម។

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ អ្នក​ដឹក​នាំ​រូប​នេះ​ស្រាប់​តែ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter ថា​ឲ្យ​ក្រុម​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ BTS ថា​ពួក​គេ​សុទ្ធ​តែ​​ធ្លាប់​ឆ្លង​កាត់​ផ្លែ​កាំបិត​និង​លាប​ក្រែម​បបូរមាត់។ លោក​បន្ត​ថា​នេះ​ហើយ​គឺ​ជា​ស្ថាន​ភាព​ពពួក​អ្នក​មាន​នៅ​អាស៊ី ដោយ​ប្រុសៗ​ធ្វើ​ខ្លួន​ដូច​ជា​ស្រី​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ព្រម​ទាំង​ Share អត្ថបទ​ព័ត៌មាន​មួយ​ពាក់ព័ន្ធ​នឹង​ការ​តែង​ខ្លួន​ដូច​មនុស្ស​ស្រី​និង​វះកាត់​កែ​សម្ផស្ស​របស់​តារា​ប្រុសៗ​កូរ៉េ​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត​ទៀត​ផង។

មិន​យូរ​ប៉ុន្មាន​អ្នក​គាំទ្រ​ BTS ជា​ច្រើន​ក៏​បង្ហោះ​សារ​វាយ​បក​ទៅ​លើ​លោក​វិញ​ជា​ហូរហែ។​​ ក្រោយ​មក​លោក​ Joseph ក៏​បង្ហោះ​សារ​ឆ្លើយ​តប​ថា លោក​គ្រាន់​តែ​លេង​សើច​តែ​ប៉ុណ្ណោះ​ ហើយ​លោក​ស្រលាញ់​ពេញ​ចិត្ត​ក្រុម​ចម្រៀង​នេះ ក៏​ប៉ុន្តែ​ក៏​និយាយ​ឌឺដង​ដល់​អ្នក​បង្ហោះ​សារ​ជេរ​ខ្លួន​ផង​ដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី