• 2018-08-13 03:43:53
  • ព័ត៌មាន

ទើបតែដឹងចរិតពិត មិនាតូច ថាជាក្មេងយ៉ាងម៉េចមុនពេលចូលសិល្បៈ

  • 2018-08-13 03:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​មាន​​​​ឪពុក​ និង​ជីតា​ជា​អ្នក​សិល្បៈ​ក្ដី​តែ ជី ឈិនលីន ហៅ ​មិនាតូច ចូល​ប្រឡូក​សិល្បៈ​​មុន​ដំបូង​​​ពឹង​ផ្អែក​លើ​សមត្ថភាព​ និង​ទេពកោសល្យ​ខ្លួន​ឯង​ពិតៗ​​មិន​តាម​រយៈ​ខ្សែ​​ដូច​​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ដូច​ការ​លើក​ឡើង​នោះ​ទេ។

អ្នក​ស្រី​ គីម ហ៊ួយ ជា​ម្ដាយ​​ ជី ឈិនលីន ថា​ កូន​ស្រី​ខ្លួន​ពិត​ជា​ស្រឡាញ់​សិល្បៈ​ខ្លាំង​ណាស់ តាំង​ពី​នៅ​​អាយុ​៧ ទៅ ៨ឆ្នាំ​ តែ​មិន​ដឹង​ថា​ត្រូវ​ចូល​ប្រឡូក​ដោយ​របៀប​ណា។ ​​បើ​ទោះ​បី​ជា​មាន​ឪពុក និង​ជីតា ជា​អ្នក​កំប្លែង​​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ​ មិនាតូច បែរ​​ចង់​ប្រើ​ប្រាស់​សមត្ថភាព​ខ្លួន​​ឯង​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​​​ មិន​​ចង់​ពឹង​​​ជីតា ឬ ឪពុក​ឡើយ។​

ប្រសិន​បើ​ ជី ឈិនលីន ពឹង​ពាក់​លោកតា ឬ ឪពុក​នោះ​មិន​យូរ​ទេ​ថ្ងៃ​ក្រោយ នឹង​មាន​ការ​និយាយ​ដៀម​ដាម​ថា នាង​ចូល​ប្រឡូក​សិល្បៈ​មាន​កេរ្តិ៍​ល្បី​ល្បាញ​មក​ដល់​សព្វ​ថ្ងៃ​​តាម​រយៈ​ខ្សែ។ម្ដាយ ​មិនាតូច ថា៖" ថ្ងៃ​មួយ​កូន​ស្រី​បង ឈិនលីន គាត់​លេង​ហ្វេស​ប៊ុក​បង្ហោះ​រូប​ស្រាប់​តែ​ពេល​ហ្នឹង មាន​អ្នក​​ដឹក​នាំ​ថត​ស្ប៉ត​​ម្នាក់​ចាប់​អារម្មណ៍​ហើយ​ហៅ​គាត់​ទៅ​ធ្វើ​តេស្ដ​​ដើម្បី​ថត​ ពេល​ហ្នឹង​កូន​បង​គាត់​ធ្វើ​បាន​គេ​ក៏​ហៅ​គាត់​ថត​​បន្តបន្ទាប់"។

​កុមារី ជី ឈិនលីន ជា​កូន​ស្រី​តារា​កំប្លែង​នាយ កយ និង​ត្រូវ​ជា​ចៅ​ស្រី​​បង្កើត​នាយ កុយ បច្ចុប្បន្ន​នាង​តូច​មាន​អាយុ ១៣ឆ្នាំ​រៀន​ថ្នាក់​ទី៧ នៅ​សាលា​រៀន​ណតឡាញ​ជា​កូន​ច្បង​ក្នុង​គ្រួសារ​ ដែល​មាន​បង​ប្អូន​៣នាក់។កន្លង​មក​​ធ្លាប់​សម្ដែង​រឿង​មួយ​ចំនួន​ដូច​ជា​រឿង "ក្មេងទី៦" "កញ្ចក់" "ឈាម" "កូន​ឥត​ខាន់​ស្លា" "ផ្កាថ្ម" និង​ជា​ច្រើន​រឿង​ទៀត៕

​​

​​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី