• 2018-08-14 12:10:29
  • ព័ត៌មាន

អាណិត​ពេក ជីជី ចង់​យក​​លោក​តា​ៗ​ធាក់​ស៊ីក្លូ ដឹកជញ្ជូន​ស៊ុប​​នាង​ឲ្យ​អតិថិជន ទទួល​បាន​ការ​សាទរ​ខ្លាំង!

  • 2018-08-14 12:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ជីជី ដែល​ជា​ម្ចាស់​ហាង​ស៊ុប​មួយ​កន្លែង បាន​បង្ហើប​ពី​ផែន​ការ ចង់​​យក​លោក​តាៗ​ធាក់​ស៊ីក្លូ​មក​ដឹក​ជញ្ជូន​ស៊ុប​របស់​នាង ទៅ​ឲ្យ​អតិថិជន ទទួល​បាន​ការ​សាទរជា​​ច្រើន។

នេះ​ជា​ផែន​ការ​មួយ ដើម្បី​ជួយ​លោក​តា​ក្រីក្រ​ឲ្យ​មាន​ចំណូល​បន្ថែម ក្រោយ​ពី​ឃើញ​ស្ថានភាព​របស់​លោក​តាៗ មាន​សភាព​លំបាកលំបិន។ ដូច្នេះហើយ នៅ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ជីជី បាន​បង្ហើប​ថា នាង​ចង់​យក​លោក​តា​ធាក់​ស៊ីក្លូ​មក​ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន​ស៊ុប​របស់​នាង​ទៅ​ឲ្យ​ភ្ញៀវ។ យ៉ាង​ណា ជា​ដំបូង នាង​​ចង់​ដឹង​ការ​យល់​ឃើញ ក៏​ដូច​ជា​គំនិត​យោបល់​ទស្សនិកជន ក៏​ដូច​ជា​អតិថិជន​របស់​នាង​សិនដែរ។

នាង​សរសេរ​ថា "អាច​ទេ បើ​ខ្ញុំ​ចង់​យក តា​តា រឺ​អ៊ុំ​ធាក់ស៊ី​ក្លូ មក​ដឹក​ស៊ុប​ជូន​ភ្ញៀវ​ដែល​កម្មង់​ទៅ​ផ្ទះ រឺ Office ? បញ្ហា​ត្រង់​ថា តើ​អ្នក​ទាំង​អស់​គ្នា ជា​អតិថិជន ព្រម​រង់ចាំ និង​ទទួល​គាត់ ជំនួស​ម៉ូតូ​ឌុប រឺ​ក្រុមហ៊ុន​ដឹក​ជញ្ជូន ដែរ​រឺ​អត់?”។ អ្នក​គាំទ្រ​របស់​នាង ស្ទើរ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​ឆ្លើយ​តប​ថា បាន​ឲ្យ​ដឹង​ថា ពួក​គេ​គាំទ្រ​គំនិត​នេះ។

ពួក​គេ​លើក​ឡើង​ថា ជា​មធ្យោបាយ​មួយ​ដ៏​ល្អ ដែល​អាច​បង្កើន​ប្រាក់​ចំណូល​ដល់​លោក​តាៗ​ផង។

ពេជ្រ សូលីដា ឬ ជីជី គឺ​ជា​ម្ចាស់​ហាង​ស៊ុប​យីហោ "Im Spicy Soup” នៅ​ម្ដុំ​ដេអិន។ ចំណុច​គួរ​ចាប់​អារម្មណ៍ គឺ​ផែន​ការ​ខាង​លើ​របស់​នាង ត្រូវ​បាន​បង្ហើប ក្រោយ​ពី​ប៉ុន្មាន​ថ្ងៃ​នេះ ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម កំពុង​តែ​ស្លុត​ចិត្ត​នឹង​រូបភាព​លោក​តា​ម្នាក់ សម្រាកសម្រាន្ត​លើ​ស៊ីក្លូ ដោយ​យក​ក្រមា​ចង​ពី​ជើង​ដំបូល​ម្ខាង ទៅ​ជើង​ម្ខាង​ទៀត ធ្វើ​ជា​ខ្នើយ។

យ៉ាង​ណា ជុំ​វិញ​បញ្ហា​ខាង​លើ គិត​ត្រឹម​ម៉ោង​៧យប់​ថ្ងៃ​ទី១៤ សីហា​នេះ មិន​ទាន់​មាន​ចម្លើយ​តប​ពី​ការ​សម្រេច​ចិត្ត​របស់​ស្រី​ស្អាត​វិញ​នៅ​ឡើយ​ទេ ថា​នឹង​ធ្វើ​តាម​ផែនការ ឬ​ក៏​យ៉ាង​ណា...៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម