• 2018-08-16 02:29:08
  • ជីវិតតារា

មក​ស្គាល់​ សិល្បករ​៥​ដួង​មុខ​ក្មេង​​ ឈ្មោះ​ចាស់

  • 2018-08-16 02:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ« ចែ អ៊ី អ៊ំ និង តា » សំដៅ​លើ​អ្នក​មាន​អាយុ​ច្រើន ប៉ុន្តែ​​អ្នក​សិល្បៈ​៦​ដួង ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​វ័យ​ក្មេង តែ​ឈ្មោះ​របស់​គេ​ចាស់​ ជាង​អាយុ​របស់​ខ្លួន​ទៅ​ទៀត។ ​តារា​ខ្លះ ​​ដាក់​ឈ្មោះ​បែប​នេះ​ជា Nickname ឲ្យ​ទាក់​ទាញ​ពេល​ចូល​សិល្បៈ ដោយ​ឈ្មោះ​ពិត​របស់​ពួក​គេ ផ្សេង​ពី​នេះ​។ តែ​តារា​មួយ​ចំនួន មាន​ឈ្មោះ​បែប​នេះ​តាំង​ពី​កំណើត​​តែ​ម្ដង។​​

ចែ ឡេង

​មាន​ឈ្មោះ​ពិត ​ហ៊ុយ ឈាង​ឡេង ស្រី​ស្អាត​រូប​នេះ​ទើប​មាន​វ័យ​២០​ឆ្នាំ ប៉ុន្តែ​តួ​អង្គ​ក្នុង​រឿង "​បាត​ដៃ​ខ្មៅ​" ពេញចិត្ត​ឲ្យ​គេ​ហៅ​ថា ចែ​។ មូលហេតុ​​​នេះ ​​រូប​នាង​និយាយ​ថា វា​គ្រាន់​តែ​ជា​ឈ្មោះ​ហៅ​ក្រៅ​ប៉ុណ្ណោះ ហើយ​ដោយ​សារ​នាង​​មាន​អាយុ​ក្មេង​ពេក ​ដូច្នេះ​ទើប​ចង់​ឲ្យ​គេ​ហៅ​បែប​នេះ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ថា​រៀង​ចាស់​ទុំ​បន្តិច​។

​​​​​​​​​​ឈ្មោះ​ហៅ​ក្រៅ​នេះ​ មិន​មែន​ទើប​តែ​នឹក​ឃើញ​នោះ​ទេ គឺ​តាំង​ពី​មុន​ចូល​សិល្បៈ​មក​ម្ល៉េះ​ ដែល​នាង​ត្រូវ​បាន​គេ​ហៅ​បែប​នេះ។ ចែ​ឡេង ធ្លាប់​ប្រាប់​ Sabay ថា៖ "កាល​ពី​មុន​ចូល​សិល្បៈ​ហ្នឹង​ ខ្ញុំ​ប្រើ​ឈ្មោះ​ Facebook ថា Je Leng ដោយ​កាល​ហ្នឹង​ខ្ញុំ​អស់​ច្បាស់​ថា Je អាច​​អាន​ថា​ ជី ឬ ចេ? ដោយ​កាល​ហ្នុង​ខ្ញុំ​គិត​ថា​ ជី ក៏​ដាក់​បែប​ហ្នឹង​ទៅ តែ​គេ​ក៏​ហៅ​ខ្ញុំ​ ចែ ឡេង រហូត​មក​ដែរ"។

អ៊ី​វ៉ា

ស្រី​ស្អាត​រូប​នេះ ក៏​មាន​ឈ្មោះ​​សម្រាប់​ហៅ ចំណាស់​ជាង​វ័យ​របស់​ខ្លួន​ដែរ ។ ម្ចាស់​បទ "បែក​គេ​មួយ​ភ្លែត​បាន​ទេ" មាន​ឈ្មោះ​ពិត​​ថា ឃិន ស្រី​នាថ ប៉ុន្តែ​នៅ​ក្នុង​សិល្បៈ តារា​ចម្រៀង​នៅ​ផលិត​កម្ម​សាន់​ដេ បាន​ដាក់​ថា អ៊ី​វ៉ា ។

តា​ប៊ុយ

​​មិន​ខុស​គ្នា​ប៉ុន្មាន ពិ​ធី​ករ​ពូ​កែ​វោ​ហា​ស័ព្ទ​រូប​នេះ ​​មាន​វ័យ​​មិន​ទាន់​៤០​​ឆ្នាំ​នោះ​ទេ តែ​លោក​ត្រូវ​គេ​ហៅ​តា ទាំង​វ័យ​ក្មេង។ តាម​ពិត​ ឈ្មោះ​ តា​ប៊ុយ​ ​ ត្រូវ​បាន​ពិ​ធី​ករ​កូន​កាត់​ចិន​ ប្រាប់​ថា ជា​ឈ្មោះ​ពិត​របស់​ខ្លួន​សម្រាប់​ហៅ​នៅ​ផ្ទះ​។ នៅ​ពេល​ចូល​ធ្វើ​ការ​នៅ​ស្ថានីយ​ទូរទស្សន៍ លោក​ក៏​យក​ឈ្មោះ​នេះ​មក​ប្រើ​​​តែ​ម្ដង។ យ៉ាង​ណា​មិញ ​លោក​មិន​ប្រាប់​ពី​ឈ្មោះ​ក្នុង​បញ្ជី​ជាតិ​ពិត​ប្រាកដ នោះ​ឡើយ។

តា​តា

អតីត​តារា​ចម្រៀង​រូប​នេះ មាន​ឈ្មោះ​ពិត រ៉េត ធីតា ហើយ​ពេល​ចូល​សិល្បៈ ម្ចាស់​បទ​" First Love” ដាក់​ឈ្មោះ​ថា តា​តា ។ ឈ្មោះ​ តា ជា​ធម្មតា​គេ​​ហៅ​សម្រាប់​អ្នក​មាន​វ័យ​ជរា តែ​តារា​ចម្រៀង​នេះ​ដាក់​ឈ្មោះ​បែប​នេះ មិន​មែន​មក​ពី​វ័យ​ជរា​ទេ គ្រាន់​តែ​ជា​ឈ្មោះ​កាត់ ​មក​ពី​ពាក្យ​ ធី​តា ប៉ុណ្ណោះ។

​​

តា​វ៉ិច​ទ័រ

ឪពុក​របស់​តារា​កំប្លែង​ស្រី វ៉ាន់ នី​ឡា រូប​នេះ មិន​ទាន់​ចំណាស់​រហូត​ត្រូវ​ហៅ​ តា ដែរ តែ​លោក​ត្រូវ​គេ​​បាន​គេ​ហៅ​ថា តា​វ៉ិច​ទ័រ។ សូម្បី ​តារា​កំប្លែង​ ពាក់​មី ក៏​ធ្លាប់​និយាយ​ថា ​​លោក​តា វ៉ិច​ទ័រ​ តាម​ពិត​មាន​វ័យ​មិន​ទាន់​ត្រូវ​ហៅ​ តា​ ទេ។ តែ​គេ​នាំ​គ្នា​ហៅ​បែប​នេះ លោក​ក៏​ហៅ​តាម​ដែរ​ទៅ។ អ្នក​គ្រប់​គ្រង​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍ CTN រូប​នេះ​ មាន​ឈ្មោះ​ពិត សុវណ្ណ ឬទ្ធី។

អ៊ំ គន្ធា

​ថ្វី​ត្បិត​បច្ចុប្បន្ន អតីត​តារា​ចម្រៀង​ អ៊ំ​ គន្ធា មាន​វ័យ​ជ្រេ​បន្តិច​ក្ដី តែ​អ្នក​នាង ត្រូវ​បាន​ជាប់​ឈ្មោះ អ៊ំ តាំង​ពី​នៅ​ជា​កុមារី ដោយ​សារ​ឈ្មោះ​ពិត របស់​តារា​ចម្រៀង​រូប​នេះ មាន​ឈ្មោះ​ថា អ៊ំ គន្ធា៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម