- 2018-08-19 03:00:17
- ជីវិតតារា
ឈិន ឡុង ចំណាយពេល ២ ឆ្នាំ រៀបចំកាដូដ៏អស្ចារ្យមួយ ជូនភរិយាក្នុងថ្ងៃពិសេស
- 2018-08-19 03:00:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិន ឡុង ចំណាយពេល ២ ឆ្នាំ រៀបចំកាដូដ៏អស្ចារ្យមួយ ជូនភរិយាក្នុងថ្ងៃពិសេស
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១៧ ខែសីហានេះ គឺត្រូវជាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់របស់ប្រទេសចិន។ ក្នុងថ្ងៃសំខាន់នោះដែរ តារាសម្ដែង Jackie Chan បានរៀបចំជាកាដូមួយដ៏អស្ចារ្យដែលលោកបានត្រៀមតាំងពី ២ ឆ្នាំមុនមកម្ល៉េះ សម្រាប់ជាចំណងដៃជូនភរិយាសំណព្វចិត្តរបស់លោក Joan Lin។
កាដូដ៏ពិសេសដែលបានរៀបចំទុកតាំងពី ២ ឆ្នាំមុនមកនេះ គឺជាបទចម្រៀងមួយបទ ដែលលោកសហការគ្នាចងក្រងឡើងជាមួយតារាចម្រៀង Jay Chou និង Li Anxiu ។ បទចម្រៀងនេះដែរ មានចំណងជើងថា "Thank You for a Lifetime”។
នៅលើ Weibo តារាសម្ដែងគុនចិនដ៏ល្បីរូបនេះ បានសរសេរសារយ៉ាងវែងអន្លាយផ្ញើជូនប្រពន្ធរបស់លោកថា៖
“ថ្ងៃនេះ ជាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់របស់ប្រទេសចិន។ បើទោះបីជាខ្ញុំរៀនពីវប្បធម៌របស់ប្រទេសចិនតាំងពីតូចមកក្ដី ប៉ុន្តែ ខ្ញុំមិនសូវទទួលបានថ្ងៃឈប់សម្រាកដូចគេដទៃទេ។
ខ្ញុំមិនមែនជាមនុស្សដែលចេះរ៉ូមេនទិចអីនោះទេ ហើយ Joan Lin ក៏មិនមែនជាមនុស្សចូលចិត្តបែបហ្នឹងដែរ។ ខ្ញុំចាំថា នៅពេលមួយ ខ្ញុំបានឲ្យផ្កាកូឡាបមួយបាច់ឲ្យទៅនាង ប៉ុន្តែនាងបែរជាមកស្ដីឲ្យខ្ញុំទៅវិញ។
តែឥឡូវនេះ បងមានចម្រៀងមួយបទជូនអូន បទនោះមានចំណងជើងថា៖ "Thank You For a Lifetine”។
បងធ្លាប់ប្រាប់អូនដដែលៗថា អរគុណអូន។ អរគុណសម្រាប់ការចម្អិនអាហារឲ្យបង អរគុណដែលបោកខោអាវឲ្យបង អរគុណសម្រាប់ការចិញ្ចឹមកូនៗរបស់យើងបានល្អ អរគុណចំពោះការមើលថែប៉ាម៉ាក់បងយ៉ាងដិតដល់ អរគុណដែលតែងតែមិនទៅណាចោលផ្ទះ ពាក្យថា "អរគុណ" មួយម៉ាត់នេះហើយ គឺជាពាក្យដែលបងចង់ប្រាប់អូនរហូតពេញមួយជីវិតនេះ។
កាដូមួយនេះ ត្រូវបានរៀបចំឡើងជាង ២ ឆ្នាំមកហើយ អរគុណដល់ Jay និង Li Anxiu ដែលបានសហការជួយខ្ញុំ...។ ឆ្នាំនេះ ជាខួបទី ៣៦ ឆ្នាំហើយនៃអាពាហ៍ពិពាហ៍ពួកយើងទាំងពីរ ក្រៅពីចម្រៀងមួយបទនេះ បងក៏ចង់និយាយប្រាប់អូនថា បងស្រឡាញ់អូន"៕
ទស្សនាវីដេអូខាងក្រោម៖