• 2018-08-27 02:18:50
  • ជីវិតតារា

ស្ងាត់ការងារសិល្បៈ លី ច័ន្ទសីហា ប្រកាសជំនួញធំ បោះ​ទុន​សាក​ល្បង​ជាង​៥០ម៉ឺន​ដុល្លារ

  • 2018-08-27 02:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ស្ងប់ស្ងាត់​ពី​សិល្បៈ​​មួយ​រយៈ​ធំ ​តារា​សម្ដែង​អ្នក​នាង លី ចន្ទ័សីហា ​បាន​​ប្រកាស​ជំនួញ​​ធំ​មួយ​ដោយ​នាង​បាន​​វិនិយោគ លើ​គម្រោង​ពុះ​ដី​ឡូត៍​លក់ ប្រើ​ទុន​រហូត​ជាង​៥០ម៉ឺន​ដុល្លារ​ឯណោះ។

ដី​ឡូត៍ ដែល ​តារា​ស្រី​ជាប់​ងារ​ជា​តារា​ទឹក​ភ្នែក​​នេះ ស្ថិត​នៅស្រុក អង្គស្នួល ខេត្ត កណ្ដាល ​មាន​ទាំង​អស់​ទំហំ២ហិតា ដោយ​នាង​​បាន​ពុះ​រហូត​​ដល់​១៦០ឡូត៍​ជាង ​មាន​តូច​មាន​ធំ។ អ្នក​នាង លី ចន្ទ័សីហា បាន​ឲ្យ​ដឹង​ថា ដី​នោះ​​ខ្លួន​​ទិញ​ជា​មួយ​បង​ប្អូន​ជីដូន១​​ម្នាក់​ទៀត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ដំបូង​ឡើយ មិន​មាន​គម្រោង​ពុះ​ដី​ឡូត៍​លក់​ទេ ប៉ុន្តែ​ដោយ​បច្ចុប្បន្ន​នៅ​ម្ដុំ​នោះ​មាន​ឈ្មួញ​ដី សម្រុក​ពុះ​ដី​ឡូត៍​លក់​ច្រើន ទើប​នាង​​ការពិភាក្សា​ជា​មួយ​បងប្អូន​ដែល​បាន​ទិញ​រួម​គ្នា​នោះ ​សាក​ល្បង​ពុះ​​តែ​ម្ដង​ទៅ។

រូបភាព ហ្វេសប៊ុក លី ច័ន្ទសីហា

ដី​ខាង​លើ លី ចន្ទ័សីហា បាន​ទិញ​ក្នុង​​តម្លៃ​ជាង​៥៥ម៉ឺន ដុល្លារ ក្នុង​នោះ បង​ប្អូន​ជីដូន​១​នាង មាន​ទុន​៦០% ចំណែក​រូប​នាង​មាន​ត្រឹម​៤០%​ប៉ុណ្ណោះ។ មុន​​ថ្ងៃ​សម្ពោធ​​នាង​ថា ​បាន​លក់​ដាច់ខ្លះហើយ។

ដូច​បាន​លើក​ឡើង​ខាង​លើ ជំនួញ​ខាង​លើ​គ្រាន់​តែ​ជា​ការ​សាក​ល្បង​ប៉ុណ្ណោះ ​អ្នក​នាង លី ចន្ទ័សីហា បង្ហើប​ជា​ចុង​ក្រោយ​ថា ប្រសិន​បើ​​គម្រោង​ទី១​ជោគជ័យ នាង​និង​​ប្រកាស​គម្រោង​ទី២​ទៀត ដែល​មាន​ទីតាំង ប្រហែល​ជា​២ទៅ៣ គីឡូ​ម៉ែត្រ ពី​គ្នា​ប៉ុណ្ណោះ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទពេញនិយម