- 2018-08-27 04:19:09
- ជីវិតតារា
សាឡាត់ ស្រីឡាង គ្រោងធ្វើជំនួញធំ១នាំទំនិញផ្ដាច់មុខពីកូរ៉េ ប្រើទុនតិចតួចប៉ុណ្ណោះ
- 2018-08-27 04:19:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាឡាត់ ស្រីឡាង គ្រោងធ្វើជំនួញធំ១នាំទំនិញផ្ដាច់មុខពីកូរ៉េ ប្រើទុនតិចតួចប៉ុណ្ណោះ
ចន្លោះមិនឃើញ
តារាសម្ដែង កញ្ញា សាឡាត់ ស្រីឡាង បានបង្ហើបឲ្យដឹងថា នាងគ្រោងនិងធ្វើជំនួញធំមួយ គឺនឹងនាំផលិតផលម៉ាកល្បីឈ្មោះមួយ ផ្ដាច់មុខពីប្រទេសកូរ៉េតែម្ដង ដោយទំនិញនោះប្រហែលជាកន្លះខែទៅ១ខែទៀត ទំនិញរបស់នាង និងដឹកដល់ស្រុកខ្មែរនេះ ត្បិតអីនាងបានកុម្ម៉ង់ទិញរួចអស់ហើយ។
តារាស្រីរូបនេះ មិនបានបង្ហើបពី ម៉ាកយីហោទំនិញនោះឡើយ ប៉ុន្តែនាងប្រាប់ថា វាជាផលិតផល ថែរក្សាស្បែកមុខ ដែលមានទាំងអស់ ជាង១០មុខឯណោះ។ ស្រីឡាងបានបន្តឲ្យដឹងថា មូលហេតុដែលនាំឲ្យខ្លួន ហ៊ាននាំចូលទំនិញផ្ដាច់មុខនេះ ក៏ព្រោះតែនាងឃើញ មិត្តភក្តិផ្សេងទៀតរកស៊ីជំនួញនេះជោគជ័យខ្លាំង ជាពិសេសផលិតផលដែលនាងគ្រោងនាំមកនោះ មានគុណភាពខ្ពស់ មានការទទួលស្គាល់ និងមានច្បាប់នាំចូលត្រឹមត្រូវ។
តារាស្រីខាងលើមិនបានប្រាប់ពីទុនដែលនាងវិនិយោគលើជំនួញខាងលើឡើយ ប៉ុន្តែនាងប្រាប់ថា ប្រើទុនមិនសូវច្រើននោះទេ ព្រោះនាងក៏ទាន់មានលទ្ធភាពវិនិយោគលើទុនរាប់សិបម៉ឺនដុល្លារដូច អ្នកសិល្បៈផ្សេងទៀតនោះឡើយ។
ដោយសារតែ មិនមានទុនច្រើន ដែលនាំឲ្យឈានទៅដល់បើកហាងផ្ទាល់ខ្លួនភ្លាមៗ ស្រីឡាង ថា ជំហានដំបូងនាងប្រហែលជាត្រូវឡាយលក់តាមបណ្ដាញសង្គមសិន ដូចដែលធ្លាប់ធ្វើរាល់ដង ដើម្បីស្វែងរកអតិថិជនក៏ដូចជាអ្នកដែលមានបំណងយកទៅលក់បន្ត ហើយជំហានបន្ទាប់អាចនឹងបើកហាងតែម្ដង។
កន្លងមក ស្រីឡាង ក៏ធ្លាប់ Live លក់ផលិតផលបែបនេះផងដែរ ដោយផលិតផលទាំងនោះនាំចូលពីប្រទេសជប៉ុនជារបស់មិត្តភ័ក្ដិ ហើយនាងគ្រាន់តែយកមកលក់បន្តប៉ុណ្ណោះ ប៉ុន្តែម្ដងនេះនាងនឹងក្លាយជាថៅកែវិញម្ដង ដែលនឹងត្រូវរៀបចំយុទ្ធសាស្ត្រទីផ្សារច្រើន ដើម្បីឲ្យទទួលបានជោគជ័យ។
ទន្ទឹមនឹងការធ្វើជំនួញនេះ តារាស្រីសម្តីចាក់ទឹកមិនលេចរូបនេះ ក៏កំពុងតែមមាញឹកថតរឿង២ទៅ៣រឿងក្នុងដៃ ផងដែរ ដែលមើលទៅ ហាក់ដូចជាមមាញឹកខ្លាំងណាស់ ប៉ុន្តែបែបនេះក្ដីនាងថ្លែងថា ត្រូវតែខំប្រឹងទាន់ខ្លួននៅក្មេង នៅមានទីផ្សារ ក្រែងថ្ងៃអនាគតមានទ្រព្យសល់បានច្រើនរស់បានស្រួល៕