• 2018-08-27 06:55:10
  • ព័ត៌មាន

ខណៈ​ Demi កំពុង​​នៅ​មណ្ឌល​កែប្រែ ផ្ទះ​នាងកំពុង​ក្លាយ​ជា​គោលដៅ​របស់​ក្រុម​ចោរ

  • 2018-08-27 06:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប៉ូលិស​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​យុវជន​មួយ​ក្រុម​ដែល​​អាច​ជា​ក្រុម​ចោរ​នោះ បាន​មាន​គម្រោង​ចូល​លួច​ទ្រព្យ​ក្នុង​ផ្ទះ​របស់​តារា​ចម្រៀង Demi Lovato ខណៈ​បច្ចុប្បន្ន​រូប​នាង​កំពុង​ស្ថិត​ក្នុង​មណ្ឌល​កែប្រែ​នៅ​ឡើយ។

បើ​តាម​វិប​សាយ TMZ បាន​ឲ្យ​ដឹង​ថា ស្របពេលខាង​​នាយកដ្ឋាន​នគរបាល​ក្រុង Los Angeles បាន​ចាប់​ជន​ឧក្រិដ្ឋ​បាន​ប៉ុន្មាន​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ជុំវិញ​ករណី​ផ្សេង​មួយ​ទៀត​នោះ​ ពួកគេ​បាន​រក​ឃើញ​តាម​ការ​ទាក់ទង​តាម​គ្រឿង​អេឡិចត្រូនិក​ថា ក្រុម​ឧក្រិដ្ឋជន​មួយ​បក្ស​ទៀត​ កំពុង​មាន​បំណង​​រៀប​គម្រោង​ចូល​លួច​ក្នុង​ផ្ទះ​របស់​តារា​ចម្រៀង Demi Lovato។

ក្រោយ​មក ក្រុម​ប៉ូលិស​​ក៏​បាន​ដាក់​កម្លាំង​រឹត​បន្តឹង​ការពារ​បន្ថែម​ជុំវិញ​ផ្ទះ​តម្លៃ​ជាង ៨ លាន​ដុល្លារ​របស់​តារា​ចម្រៀង​ដ៏​ល្បី​រូប​នេះ ពេល​នាង​កំពុង​បន្ត​សម្រាក​ព្យាបាល​ផ្ដាច់​គ្រឿង​ញៀន​នោះ៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម