• 2018-08-27 09:50:00
  • ព័ត៌មាន

​អស់​ទាស់! នី​ឡា ចាយ​ប្រាក់​ខ្លួន​ឯង​ទិញ​រថយន្ត​ថ្មី​តម្លៃ​ជាង​៣ម៉ឺន​ដុល្លារ ​​​

  • 2018-08-27 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូបភាព​​រថយន្ត​ស៊េរី​ទំនើប​នៅ​លើ​បណ្ដាញ​សង្គម​របស់​នី​ឡា ​​​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​ភ្ញាក់​ផ្អើល​ ចង់​ដឹង​ថា​ កូន​អ្នក​គ្រប់​គ្រង​កម្មវិធី​កម្សាន្ត​នៅ​ស្ថានីយ​យ៍ CTN ​ពិត​ជា​ទិញ​រថយន្ត​ថ្មី​ ឬ​យ៉ាង​ណា។ ​បើ​តាម​អ្នក​ម្ដាយ​របស់​ នី​ឡា ប្រាប់​ថា រថយន្ត​ទំនើប​នេះ ពិត​ជា​របស់​​កូន​ស្រី​ខ្លួន​ពិត​ប្រាក​ដ​មែន ដោយ​នាង​ទិញ​​ប្រាក់​ផ្ទាល់​ខ្លួន​តែ​ម្ដង ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ឪពុក​ម្ដាយ​នោះ​ទេ។

​រថយន្ត​នោះ​ម៉ាក Lexus RX330 ឆ្នាំ​២០០២ តម្លៃ ៣៣០០​ដុល្លារ ​ដោយ​ទិញ​បង់​រំ​លោះ​។ អ្នក​ស្រី បន្ត​ថា តាម​ពិត​រថយន្ត​នេះ នី​ឡា​ទិញ​ជិត​២​ខែ​ហើយ តែ​នាង​គ្រាន់​តែ​មិន​ចង់​បង្ហាញ​ភ្លាម​ៗ។ ​ក្ដី​ស្រមៃ​របស់​​អតីត​គូ​ដណ្ដឹង​កូន​ថៅ​កែ​ល្ខោន ​ភី សុ​គន្ធី ​មិន​មែន​ជា​រថយន្ត​ម៉ាកLexus RX330 ​នោះ​ទេ នាង​ទិញ​រថយន្ត​នេះ​តម្រូវ​ចិត្ត​ម្ដាយ​ប៉ុណ្ណោះ ព្រោះ​​ម្ដាយ​នី​ឡា​ស្រលាញ់​ម៉ូ​ដែល​នេះ​យូរ​មក​ហើយ។ ​អ្នក​ស្រី​ថា កូន​ធ្លាប់​ប្រាប់​ម៉ូ​ដែល​ឡាន​ដែល​ខ្លួន​ស្រលាញ់​ដែរ តែ​អ្នក​ស្រី​មិន​ចាំ​។

អ្នក​ស្រី​ថា នី​ឡា​ប្រឹង​ធ្វើ​ការ​សន្សំ​លុយ​ណាស់ ទោះ​ឈឺ​ក៏​នៅ​តែ​ទៅ​ដែរ ​ហើយ​មួយ​ថ្ងៃ​ៗ​ខំ​ប្រឹង Live លក់​គ្រឿង​សម្អាង​ ដើម្បី​ទិញ​រថយន្ត​ដំបូង​​​សម្រាប់​ជិះ​ ដោយ​កន្លង​មក​ពេល​ទៅ​សម្ដែង ​ក្រុម​គ្រួសារ​ជូន​ទៅ ឬ​ជិះ​ជាមួយ​អ្នក​ស្គាល់​គ្នា​​។ ​តារា​កំប្លែង​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា អាច​រក​ប្រាក់​បាន​ខ្ទង់​ពាន់​ដុល្លារ ក្នុង​មួយ​ខែ​ៗ ពី​ការ​សម្ដែង​កំប្លែង ​ថត​សម្អាង​ការ និង​ការ​លក់​គ្រឿង​សម្អាង​របស់​ខ្លួន៕ ​​

​ ​​

អត្ថបទ៖ លឹម សុនា

មតិយោបល់