• 2018-08-28 03:42:32
  • ជីវិតតារា

មកស្គាល់តារា K-pop ទាំង ១១​ ម្ចាស់ Channel YouTube កំពុង​ល្បីនាពេលបច្ចុប្បន្ន

  • 2018-08-28 03:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ YouTube កាន់​តែ​មាន​ការ​គាំទ្រ​ខ្លាំង​ឡើងៗ​ពីសំណាក់​មនុស្ស​ទូទាំង​ពិភពលោក។ តារា​ជា​ច្រើន​ ជុំវិញ​ពិភពលោក​ក៏​តែង​បង្ហាញ​មុខ​ជា​រឿយៗ​លើ​បណ្ដាញ​មួយ​នេះ​ដែរ។ ពួកគេ​តែង​បង្ហោះ​វីដេអូ​ផ្ទាល់​ខ្លួន​ កម្សាន្ត​ជាមួយ​អ្នក​គាំទ្រ តាំង​ពី​តិកនិក​ក្នុង​ការ​ថែ​សម្រស់ សកម្មភាព​ប្រចាំ​ថ្ងៃ ដំណើរ​កម្សាន្ត​ជា​ច្រើន។

មក​ស្គាល់​ទាំង​អស់​គ្នា​ តើ​តារា​កូរ៉េ​ណា​ខ្លះ​ ដែល​មាន​ Channel YouTube ផ្ទាល់​ខ្លួន៖

១. Jae (ក្រុម Day6)

ក្នុង​ឆ្នាំ ២០១៧ ខែកញ្ញា Jae បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពេល​បង្ហាញ​ Channel YouTube មាន ឈ្មោះ​ថា​ Jaesix។ លោក​បាន​បង្ហោះ​វីដេអូ​ពី​សកម្មភាព​ប្រចាំថ្ងៃ​ ឬ​ Vlogs ទៅកាន់​អ្នក​គាំទ្រ​ជា​ច្រើន។

២. Suhyun (ក្រុម Akdong Musician)

Channel របស់​តារាស្រី​រូបនេះ​មាន​ឈ្មោះ​ Mochipeach។ នាង​តែង​បង្ហាញ​ពី​ការ​ថែ​សម្ផស្ស​ និង​ផាត់​មុខ​ជា​រឿយៗ​ទៅកាន់​មហាជន​អ្នក​និយម​តាមដាន YouTube។

៣. Amber (ក្រុម​ f(x))

តារា​ YouTube រូបនេះ​ក៏​ល្បី​មិនស្ទើរ​ដែរ។ នាង​តែង​បង្ហោះ​វីដេអូ​បែប​កំប្លែងៗ ទាក់ចិត្ត​អ្នក​ចុច​តាមដាន​ជា​ច្រើន។

៤. Peniel (ក្រុម BTOB)

តាំង​ពី​ឆ្នាំ ២០១៦ Paniel បាន​បង្ហោះ​វីដេអូ​ជាច្រើន​លើ Channel YouTube ដែល​មាន​ឈ្មោះ​ថា​ POV។ វីដេអូ​ភាគ​ច្រើន​របស់​ តារា​ប្រុស​រូបនេះ​ គឺជា​ដំណើរ​កម្សាន្ត។

៥. Kasper

បេក្ខភាព​កម្មវិធី​ "Unpretty Rapstar 2” នេះ​ក៏​មាន​ Channel ផ្ទាល់​ខ្លួន​ដែរតាំង​ពី​ឆ្នាំ ២០១២។ ជាទូទៅ​ នាង​តែង​បង្ហាញ​ពី​សមត្ថភាព​ច្រៀង​ Cover បទ​ដែល​ខ្លួន​ចូល​ចិត្ត ក៏​ដូចជា​បង្រៀន​ពី​ការ​ថែសម្រស់​ និង​ផាត់​មុខ​ផងដែរ។

៦. Dara

បន្ទាប់​ 2NE1 បាន​បំបែក​ Sandara ក៏​បង្កើត​ Channel YouTube ខ្លួន​ឯង​មួយ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​អាច​តាមដាន​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង​បាន។

៧.​​ Coco (ក្រុម​ Cocosori)

Channel YouTube របស់​នាង​មាន​ឈ្មោះ​ថា​ Rilaccoco ប្រមួល​ផ្ដុំ​ទៅ​ដោយ​របៀប​​ផាត់​មុខ​ឲ្យ​ស្រស់​ស្អាត​ គ្រប់​ស្ទីល​ ការ​ថែ​រក្សា​ស្បែក​ជា​ប្រចាំ និង​សកម្មភាព​ពិត​ៗ​ក្រៅឆាក​ពេល​នាង​ និងក្រុម​ទៅ​សម្ដែង​ក្នុង​កម្មវិធី​ Music Bank។

៨. Luna (ក្រុម​ f(x))

មិន​ខុស​ពី​ Amber ទេ Luna ក៏​មាន​ Channel ផ្ទាល់​ខ្លួន​ដែរ ប៉ុន្តែ​ភាគ​ច្រើន​វីដេអួ​ដែល​នាង​បង្ហាញ​សុទ្ធ​សឹង​ទាក់ទង​នឹង​សម្រស់ និង​ដំណើរ​កម្សាន្ត​ផ្សេងៗ។

៩. Hoya

ជាទូ​ទៅ​ Hoya តែង​បង្ហោះ​វីដេអូ​ ច្រៀង​ Cover បទ​ដែល​ខ្លួន​ចូលចិត្ត​មិន​ថា​ជា​បទ​កូរ៉េ ឬ​អង់គ្លេស​ឡើយ។ កន្លង​មក​ម្នាក់ៗ​ធ្លាប់​តែ​ដឹង​ថា​ លោក​ពូកែ​តែ​ខាង​រ៉េប និង​រាំ ប៉ុន្តែ​គ្រប់​គ្នា​នឹង​ភ្ញាក់​ផ្អើល​ពេល​បាន​ឮ​ទឹក​ដម​សំឡេង​របស់​ Hoya។

១០. Ashley (ក្រុម ​​Ladies' Code)

តារា​ស្រី​រូបនេះ​ក៏​ល្បី​មិនធម្មតា​ដែរ លើ YouTube ព្រោះ​ថា​នាង​តែង​បង្ហាញ​មុខ​ឥតដាច់​ជាមួយ​សកម្មភាព​ប្រចាំថ្ងៃ និងដំណើរ​កម្សាន្ត​ទៅ​កន្លែង​ផ្សេងៗ។

១១. Bomi (ក្រុម A PINK)

សម្រាប់​ Bomi ទើប​តែ​បើក​ Channel របស់​ខ្លួន​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ​ប៉ុណ្ណោះ។ នាង​តែង​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​គាំទ្រ​ជានិច្ច​ បើ​ទោះ​នាង​ និង​ក្រុម​មិន​មាន​បទ​ថ្មី​ចេញ​ក៏​ដោយ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម