• 2018-08-28 08:13:51
  • ជីវិតតារា

ស្របពេល​ខ្លួនជាអ្នកមាន តារាទាំងនេះ​ចាយលុយទាំងលានៗ​ ដូចជះទឹក អត់ខ្ចីខ្វល់

  • 2018-08-28 08:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​ជា​តារា​ហូលីវូដ​ ភាគច្រើន​តែង​រស់​នៅ​ជាមួយ​ភាព​ហ៊ឺហា​ សម្ភារនិយម​ និង​មាន​អ្វី​សព្វបែប​យ៉ាង​ប្រើ​ប្រាស់​ទៅ​តាម​កេរ្តិ៍ឈ្មោះ​មុខមាត់​របស់​ខ្លួន។ យ៉ាង​ណា​ក៏​ដោយ​ ពេល​ខ្លះ​ពូកគេ​ក៏​រិះ​ថាំ​ក្នុង​ការ​ចំណាយ​ដែរ មិន​មែន​ចេះ​តែ​ចាយ​ទៅ​លើ​អ្វី​មិន​សំខាន់​ឡើយ​ ព្រោះ​ពួកគេ​គិត​ថា​រស់​នៅ​បែប​សាមញ្ញ​ក៏​ល្អ​ ឲ្យ​តែ​សុខ។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ នៅពេល​នឹក​ឃើញ​ចង់​បាន​អ្វី​មួយ​ ពួកគេ​នឹង​ចំណាយ​លុយ​ទិញ​ភ្លាម​ ហើយ​វា​មិន​មែន​ជា​រឿង​ធំ​ទេ ស្របពេល​អ្នក​ទាំង​នោះ​ជា​អ្នក​មាន​លុយ​ហូរហៀរ។

ខាង​ក្រោម​នេះ​ គឺ​ជា​តារា​ប្រុស​ស្រី​ប៉ែក​ ហូលីវូដ​ទាំង​ ៣០​ ដែល​ពេញ​ចិត្ត​នឹង​ជីវិត​ហ៊ឺហា​ និង​ចូលចិត្ត​បង្ហាញ​សម្ភារៈ​ទាន់​សម័យ​ជារឿយៗ៖

១. តារាសម្ដែង Angelina Jolie

តារា​ស្រី​រូបនេះ​ តែង​លេច​មុខ​ជា​រឿយៗ​លើ​តារាង​តារា​សម្បូរ​ទ្រព្យ​ប្រចាំ​ពិភពលោក។ ត្បិត​ពី​អតីត​នាង​ធ្លាប់ឆ្លងកាត់​រឿង​ជូរចត់​នៅ​វ័យ​កុមារ​ ប៉ុន្តែ​បច្ចុប្បន្ន​ នាងជា​​តារា​ស្រី​ម្នាក់​ដែល​មាន​ទ្រព្យ​ហូរហៀរ។ ទោះ​បី​មាន​កូន​ ដល់​ទៅ​៦នាក់​ក្នុង​បន្ទុក​ តែ​មិនមែន​ជាបញ្ហា​សម្រាប់​នាង​ឡើយ។

២. តារាទូរទស្សន៍​ Kim Kadarshian

ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​នាង​មាន​រហូត​ទៅ​ដល់​ ៣០០លានដុល្លារ តែ​នៅ​តែ​តិច​ជាង​ Kylie។ នាង​ទិញ​ឡាន​រាប់​ភ្លេច ផ្ទះ​ជា​ច្រើន​ខ្នង​ (ក្នុងនោះ​ ១ខ្នង​បាន​លក់​ចេញ​ក្នុង​តម្លៃ ១៨លានដុល្លារ) យន្តហោះ​ផ្ទាល់​ខ្លួន​មួយគ្រឿង​ និង​សម្លៀក​បំពាក់​ទាន់​សម័យ​ជា​ច្រើន​សន្ធឹកសន្ធាប់។

៣. តារាចម្រៀង​ Lady Gaga

នាង​កាន់​កាប់​ទ្រព្យ​សរុប​​ទាំង​អស់​ ២២៥​លានដុល្លារ និង​វីឡា​ស្កឹមស្កៃ​តម្លៃ​ ២៣លានដុល្លារ។ Lady Gaga ក៏​មាន​ភោជនីយដ្ឋាន​ មួយ​កន្លែង​ក្នុង​ទីក្រុង​ញូវយ៉ក​ ដែល​អាច​ផ្ដល់​ចំណូល​ឲ្យ​នាង​ ៣៣ ០០០ ក្នុង​មួយ​ខែ។

៤. តារាចម្រៀង​ Taylor Swift

តារាស្រី​រូបនេះ​ មាន​ទ្រព្យ​ ២៨០​លាន​ដុល្លារ។ នាង​មាន​វីឡា​​នៅ​ តំបន់​ Beve​rly Hills មួយ​កន្លែង នៅ​តំបន់​ Nashville មួយ​កន្លែង​ និង ផ្ទះ​ប្រភេទ​ Penthouse នៅ​ទីក្រុងញូវយ៉ក​មួយ​កន្លែង​ និង​កាន់​កាប់​អចលនទ្រព្យ​នៅ​កោះ​ Rhode Island ដែល​សរុប​ចូល​គ្នា​មាន​តម្លៃ​ ៨៤លានដុល្លារ។

៥. តារាចម្រៀង Selena Gomez

នាង​មាន​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​ខ្នង​តម្លៃ ២,៨លានដុល្លារ ក្នុង​ទីក្រុង​ Studio។ នាម​ជា​តារា​ល្បី​របស់​នាង​ មិន​ធម្មតា​ទេ មានន័យ​ថា​សូម្បី​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម​ ក៏​ Selena អាច​រក​លុយ​បាន​ងាយៗដែរ។

៦. តារាចម្រៀង​ Katy Perry

Katy ដែល​បច្ចុប្បន្ន​កាន់កាប់​ទ្រព្យ​សរុប​ ២២៥លាន​ដុល្លារ មាន​ផ្ទះ​មួយ​កន្លែង​តម្លៃ​ ៩លានដុល្លារ​នៅ​ Hollywood Hills និង​មាន​ឡាន​ជា​ច្រើន​គ្រឿង។​កាន់​តែ​គួរ​ឲ្យ​សរសើរ​ នាង​ថែម​ទាំង​បាន​ទិញ​ឡាន​ឲ្យ​ជំនួយ​ការ​ ៥​នាក់​របស់​ខ្លួន​​ម្នាក់​១គ្រឿង​ទៀត​ផង។

៧. តារាទូរទស្សន៍​ Kylie Jenner

ទ្រព្យ​សម្បត្តិ​សរុប​របស់​ Kylie មាន​រហូត​ជិត​ដល់​ ១ពាន់​លា​នដុល្លារ។ ត្បិត​នៅ​វ័យ​ក្មេង​មែន ប៉ុន្តែ​លុយ​នាង​មិន​ខ្វះ​ចាយ​ឡើយ ដូចនេះ​សម្ភារៈ​ប្រើប្រាស់​ទាំង​ឡាយ​របស់​នាង​ក៏​មាន​តម្លៃ​មិន​តិច​ដែរ។ តួយ៉ាង​ដូច​រ៉ូប​ម៉ាក​ Gucci មួយស​ម្រាប់​​ ​ដែល​នាង​ធ្លាប់​ស្លៀក​កន្លង​មក​មាន​ម៉ូដ​សាមញ្ញ​បំផុត ប៉ុន្តែ​តាមពិត​វា​មាន​តម្លៃ​ដល់ទៅ​ ១០ ០០០ដុល្លារ។ នាង​មាន​ផ្ទះ​តម្លៃ ១២លានដុល្លារ​នៅ​រដ្ឋ California ដែល​រៀប​ចំ​ប្រណីត​បំផុត។ ក្រៅ​ពី​នោះ​ Kylie សម្បូរ​រថយន្ត​ទំនើប​ច្រើន​រាប់​ភ្លេច​ដែរ។

៨. តារាសម្ដែង​ Dwayne Johnson

បន្ទាប់​ពី​ឈាន​ជើង​ចូល​វិស័យ​ហូលីវូដ​ Dwayne Johnson ដែល​ជាទូទៅ​ហៅ​ថា​ The Rock មាន​ឱកាស​កើប​លុយ​បាន​ច្រើន​បំផុត។ ក្រៅ​ពី​មាន​ផ្ទះ​សម្រាប់​នៅ​ផ្ទាល់​ខ្លួន​ The Rock ក៏​មាន​ផ្ទះ​ប្រភេទ​ Penthouse ដាក់​ជួល​ក្នុង​តម្លៃ​ ២០​លានដុល្លារ​ក្នុង​១​ខែ​ដែរ ស្ថិត​ក្នុង​ទីក្រុង​ញូវយ៉ក។ ក្រៅ​ពី​នេះ លោក​ក៏​មាន​ឡាន​ស៊េរី​ទំនើបៗ​ចុង​ក្រោយ​ច្រើន​គ្រឿង​ និង​យន្តហោះ​ តម្លៃ​ ៦៥លានដុល្លារ​មួយ​គ្រឿង។

៩. តារាចម្រៀង​ Justin Bieber

ទ្រព្យ​សរុប​របស់​ JB មាន​រហូត​ទៅ​ដល់​ ២២៥លាន​ដុល្លារ។ លោក​ក៏​មាន​ផ្ទះ​ថ្លៃ​រាប់​លាន​ដុល្លារ​សម្រាប់​ដាក់​ជួល​នៅ​ទីក្រុង​ Los Angeles និង​ញូវយ៉ក។ Justin ក៏​ជា​តារា​ម្នាក់​ដែល​ចូល​ចិត្ត​ប្ដូរ​រថយន្ត​ទំនើប​ជិះ​ខ្លាំង​ដៃដែរ ស្រប​ពេល​ខ្លួន​ជា​អ្នក​មាន​លុយ​ចាយ​មិន​ខ្វះ។

១០. តារាចម្រៀង​ Beyonce

តារា​ស្រី​រូបនេះ​ និង​ស្វាមី​រស់​នៅ​ជាមួយ​ជីវិត​ស៊ីវីល័យ​ ដោយសារ​ប្រាក់​បាន​មក​ពី​សិល្បៈ​ និង​ជំនួញ​ជា​ច្រើន​ក្នុងដៃ។ ពួកគេ​មាន​គេហដ្ឋាន​ប្រណីត​មួយ​កន្លែង​ក្នុង​ទីក្រុង​ New Orleans ព្រម​ទាំង​អគារ​ស្នាក់​នៅ​ប្រៀប​ដូច​រាជវាំង​តម្លៃ ៧លានដុល្លារ​នៅ​ទីក្រុង​ញូវយ៉ក និង​វីឡា​តម្លៃ​ ៩០​លានដុល្លារក្នុង​តំបន់​ Bel Air។ នេះ​មិន​រួម​បញ្ចូល​យន្តហោះ​ផ្ទាល់​ខ្លួន​ជ​ច្រើន​គ្រឿង​ ថ្លៃ​ចំណាយ​សម្រាប់​ដំណើរ​កម្សាន្ត​ និង​គ្រឿង​តែងកាយ​ថ្លៃ​ផ្សេងៗ​ផង។

១១. តារារ៉េប Drake

ទ្រព្យ​សរុប​របស់​តារា​រ៉េប​រូបនេះ​មាន​ ១ឥឥលានដុល្លារ ហើយ​លោក​មាន​អចលនទ្រព្យ​តម្លៃ ២០លានដុល្លារ ស្ថិត​នៅ​ទីក្រុង​ តូរ៉ូនតូ។ ក្រៅ​ពី​នេះ​ លោក​ក៏​កាន់​កាប់​ផ្ទះ​វីឡា​ដ៏​ធំ​ធ្វើ​ពី​ឈើ​តម្លៃ​ ៨​លាន​ដុល្លារ។ ទីធ្លា​ខាង​ក្រៅ​រួមមាន​ទាំង​ស្ពាន​ឆ្លង​ទន្លេ​ដ៏​ធំ ឯក្នុង​ផ្ទះ​វិញ​មាន​បន្ទប់​ហ្គេម​ធំ​អស្ចារ្យ កន្លែង​ បន្ទប់​ដាក់​ស្រា​ និង​អាង​ហែល​ទឹក។

១២. Jennifer Lopez

ទ្រព្យ​សរុប​របស់​ J.Lo ជិត​ ៤០០លានដុល្លារ​។ នាង​មាន​ផ្ទះ​តម្លៃ ៤០លានដុល្លារ​ នៅតំបន់​ Bel Air ទីក្រុង​ Los Angeles រួម​ជាមួយ​ Penthouse នៅ​ទីក្រុង​ញូវយ៉ក​តម្លៃ​ ២៧ លានដុល្លារ និង​នា​វាកម្សាន្ត​ផ្ទាល់​ខ្លួន​មួយ​ដ៏​ប្រណីត៕

ប្រភព៖ The Richest ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់