• 2018-08-29 02:09:11
  • ព័ត៌មាន

ព្រឹត្តិការណ៍ MAMA ឆ្នាំ ២០១៨ ប្រកាសពី​កាលបរិច្ឆេទ​ និង​ទីកន្លែង​ប្រារព្ធកម្មវិធី

  • 2018-08-29 02:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​មិន​​ឆាប់​ ព្រឹត្តិការណ៍​ប្រគល់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ "2018 Mnet Asian Music Awards” នឹង​មក​ដល់​ទៀត​ហើយ​ គឺ​នៅ​ខែ​ធ្នូ​ឆ្នាំ​នេះ។

ទិដ្ឋភាពកម្មវិធី MAMA ឆ្នាំ ២០១៨

កាល​ពី​ឆ្នាំ​មុន​ MAMA បាន​ប្រារព្ធ​ឡើង​នៅ​ប្រទេស​វៀតណាម​ ជប៉ុន​ និង​ទីក្រុង​ហុងកុង ប៉ុន្តែ​ ២០១៨ កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ជប៉ុន​ កូរ៉េខា​ត្បូង​ និង​ទីក្រុង​ហុងកុង។ ជាមួយ​គ្នា​នោះ​ ប្រភព​ខាង​ក្នុង​នៃ​ក្រុម​ការងារ​រៀបចំ​កម្មវិធី​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា៖ «MAMA ឆ្នាំ ២០១៨ កំពុង​មមាញឹក​ក្នុង​ការ​ស្វែង​តារាៗ​ និង​រៀប​ចំ​ផែនការ​កម្មវិធី​ជា​បន្ត​បន្ទាប់​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ប្រទេស​ជប៉ុន កូរ៉េ​ និង​ទីក្រុង​ហុងកុង​ក្នុង​ខែ​ធ្នូ​ខាង​មុខ។ ពួកគេ​ក៏​បាន​ទៅ​ត្រួត​ពិនិត្យ​ទីកន្លែង​រួច​អស់​ហើយ​ដែរ»។

តារាចូលរួម MAMA ឆ្នាំ ២០១៧

សម្រាប់​កាល​បរិច្ឆេទ​វិញ​ក៏​បាន​កំណត់​រួច​ដែរ គឺ​ព្រឹត្តិការណ៍​នៅ​កូរ៉េ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០ ខែធ្នូ បន្ទាប់​មក​បន្តទៅកាន់​ប្រទេស​ជប៉ុន​ថ្ងៃ​ទី ១២ ខែធ្នូ និង​បញ្ចប់​ព្រឹត្តិការណ៍​ធំ​ប្រចាំ​ឆ្នាំ​នេះ​ក្នុង​ទីក្រុង​ហុងកុង​ថ្ងៃ​ទី​ ១៤ ខែធ្នូ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់