• 2024-04-29 02:11:07
  • ភាពយន្ត

ជោគជ័យខ្លាំងៗ! "Queen of Tears" បំបែកកំណត់ត្រា "Crash Landing on You" បានហើយ

  • 2024-04-29 02:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Queen of Tears” របស់ tvN បានបង្កើតប្រវត្តិសាស្ត្របណ្តាញជាមួយនឹងវគ្គផ្តាច់ព្រ័ត្រដែលរំពឹងទុកយ៉ាងខ្លាំង។

Kim Ji Won និង Kim Soo Hyun ក្នុងរឿង “Queen of Tears”

កាលពីថ្ងៃទី ២៨ ខែមេសា គឺជាវគ្គចុងក្រោយនៃរឿងភាគកូរ៉េបែបមនោសញ្ចេតនាដ៏ល្បីសម្តែងដោយ Kim Soo Hyun និង Kim Ji Won បានបង្កើតកំណត់ត្រាថ្មី ក្លាយជាភាពយន្តទទួលបានអត្រាអ្នកទស្សនាខ្ពស់បំផុតសម្រាប់ប្រវត្តិសាស្ត្ររឿងភាគរបស់ tvN

Kim Ji Won និង Kim Soo Hyun ក្នុងរឿង “Queen of Tears”

យោងតាម Nielsen Korea ភាគបញ្ចប់រឿង "Queen of Tears" ទទួលបានពិន្ទុទូទាំងប្រទេសជាមធ្យម ២៤,៨៥០ ភាគរយ។ លទ្ធផលនេះបានបង្ហាញយ៉ាងច្បាស់ថា "Queen of Tears" អាចបំបែកកំណត់ត្រាមុន គឺ ២១,៦៨៣ ភាគរយរបស់រឿង "Crash Landing on You" កាលពីខែកុម្ភៈ ឆ្នាំ ២០២០

Hyun Bin និង Son Ye Jin ក្នុងរឿង "Crash Landing on You"

សូមអបអរសាទរដល់តួសម្តែង និងក្រុមការងារ "Queen of Tears" សម្រាប់ការសម្រេចបាននូវជោគជ័យនៃកំណត់ត្រាថ្មីនេះ៕

ប្រភព៖ Soompi

មតិយោបល់