• 2023-12-19 04:15:16
  • ភាពយន្ត

រឿងភាគទាំង ៦ នាំសំណាងលើករាសី Yang Yang ក្លាយជាកំពូលតារាល្បីលំដាប់ A ប្រចាំពិភពសិល្បៈចិន

  • 2023-12-19 04:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែងចិន Yang Yang តែងបង្ហាញគ្រប់គ្នានូវមន្តស្នេហ៍ តាមរយៈការសម្ដែង​ដ៏ល្អឥតខ្ចោះ និងធ្វើឲ្យគ្រប់គ្នាពេញចិត្តឡើងៗ។ ជាមួយនឹងរូបរាងដ៏ស្រស់សង្ហា និងភាពប៉ិនប្រសប់របស់លោក មិនពិបាកទេក្នុងការទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រទាំងក្នុង​ប្រទេស​ចិន និងតំបន់អាស៊ីទាំងមូល។

មិនថា ជាភាពយន្តបែបមនោសញ្ចេតនា ភាពយន្តបែបវាយប្រហារ ឬបែបប្រវត្តិសាស្ត្រនោះទេ លោកបានតាំងកន្លែង នាមជាតារាចិនដ៏មានប្រជាប្រិយបំផុតមួយនៅលើឆាកអន្តរជាតិ។ ដូច្នេះខាងក្រោមនេះ​ជា​ភាពយន្ត ដែលធ្វើឲ្យ Yang Yang កាន់តែទទួលបាន​ក្ដីស្រឡាញ់​ក្រាស់ក្រែលពីសំណាក់អ្នកគាំទ្រ និងទទួលបានការសរសើរថាការ​សម្ដែង​ឥតខ្ចោះ៖

១. រឿង «You Are My Glory»

Yang Yang សម្ដែងជាតួ Yu Tu ជាវិស្វករអវកាសម្នាក់ដែលសាងអាជីពការងារឲ្យរស់រានឡើងវិញ តាមរយៈការសម្រេចចិត្តថ្មី។ ចំណែកតួស្រីគឺ Dilireba សម្ដែងជាតួ Qiao Jing Jing តារាសម្ដែងដ៏ល្បីម្នាក់ដែល កាលពីនៅរឿងលួចស្នេហ៍ Yu Tu។ រឿងនេះ​ចាក់ផ្សាយនៅ​ឆ្នាំ ២០២១ និងទទួល​បាន​ការគាំទ្រខ្លាំងក្លាបំផុត ដែល​ក្លាយជារឿងភាគដាច់គេប្រចាំឆ្នាំទៀតផង។

២. រឿង «Fireworks of My Heart»

ក្នុងរឿងនេះ Yang Yang សម្ដែង​ជា​​តួ Song Yan ជា​អ្នក​ពន្លត់​អគ្គីភ័យ ជា​ទាហាន​មិន​គិត​ពីខ្លួន​ឯង ហើយហ៊ានលះបង់ យកជីវិតទៅការពារគេឯង។ តួប្រុសម្នាក់នេះជា មនុស្សបេះដូងក្លាហាននៅលើវាលប្រយុទ្ធ គិតរហ័ស និងប្រាជ្ញាឆ្លាតវៃ បានជួយសង្គ្រោះជីវិតមនុស្សជាច្រើន ឲ្យជៀសផុតពីមហន្តរាយផ្សេងៗ។ លោកត្រូវបានមិត្តរួមក្រុមគោរព ទោះបីជា Song Yan ជាមេការពិបាកក៏ដោយ តែមេម្នាក់នេះ គឺជាអ្នកដឹកនាំដែលមានចិត្តមេត្តា។ ទោះជាយ៉ាងណា តួប្រុសម្នាក់នេះ ធ្លាប់មានរបួសបេះដូង ដោយសាររឿងស្នេហា តែចុងក្រោយក៏នៅតែជួបនឹង Xu Qin (សម្ដែងដោយ Wang Chu Ran) ជាហេតុនាំឲ្យជីវិតពួកគេ​ជួប​នឹង​រឿងជា​ច្រើនក្នុង​រឿងស្នេហា។

៣. រឿង «Love O2O»

Yang Yang ត្រូវ​ក្លាយជាមនុស្សដែលចូលចិត្តលេងហ្គេម ព្រោះថារឿង "Love O2O" គឺជារឿងហ្គេមមួយផ្សេងទៀត ដែលនាំឱ្យលោកត្រូវ​ផ្ដោតកាន់តែខ្លាំងលើការលេងហ្គេមឲ្យចំណាប់។ Xiao Nai (Yang Yang) គឺ​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ឆ្នាំ​ចុង​ក្រោយ​ដ៏ជោគជ័យ និង​មាន​ទេពកោសល្យ​ម្នាក់។ លោកមិនត្រឹមតែជា CEO របស់ក្រុមហ៊ុន Startup មួយទេ ប៉ុន្តែលោកក៏ជាអ្នកលេងហ្គេមជាប់លំដាប់លេខ នៅលើ "A Chinese Ghost Story" ដែលជាគេហទំព័រលេងហ្គេមដែលមានអ្នកលេងច្រើនបំផុតដែរ។ ថ្ងៃមួយ លោកស្រាប់តែចាប់អារម្មណ៍នឹងជំនាញលេងហ្គេមរបស់ Bei Wei Wei (សម្ដែងដោយ Zheng Shuang) ហើយនាងក៏ក្លាយជាសិស្សវ័យក្មេងរបស់លោកនៅក្នុងមហាវិទ្យាល័យផងដែរ។ ស្នេហាផ្ទុះឡើងរវាងអ្នកទាំងពីរ នៅពេលដែលពួកគេឈ្លោះជាមួយគូប្រជែង និងអ្នកបង្កបញ្ហានៅក្នុងហ្គេម។

នេះ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ភាគ​ដែល​មាន​អ្នក​ទស្សនា​ច្រើន ជាពិសេស​សាច់រឿង​ប្លែក​ពីគេ។

៤. រឿង «The King’s Avatar»

ជា​ថ្មី​ម្តង​ទៀត​ ក្នុងរឿងនេះ Yang Yang ក៏ក្លាយជា​អ្នក​ចូលចិត្ត​លេង​ហ្គេម ប៉ុន្តែ​លើក​នេះ​លោក ដើរតួ​ជា​មនុស្ស​ម្នាក់​ដែល​ប្ដេជ្ញា​ថា​នឹង​ក្លាយ​ជា​កីឡាករ​ E-Sport ដ៏ឆ្នើមកំពូល។ លោកដើរតួជា Ye Xiu ដែលជាអ្នកលេងកីឡាអេឡិចត្រូនិកអាជីព (E-Sport) សម្រាប់ហ្គេម Glory

“The King's Avatar” គឺជារឿងភាគដ៏ល្អឥតខ្ចោះ និងត្រូចម៉ាច់សម្រាប់អ្នកគាំទ្រកីឡា E-Sport

៥. រឿង «Who Rules the World»

Hei Feng Xi (សម្ដែងដោយ Yang Yang) និង Bai Feng Xi (សម្ដែងដោយ Zhao Lu Si) បានធំធាត់ជាមួយគ្នានៅក្នុងពិភពគុន ហើយយូរៗ ពួកគេដឹងខ្លួនថា ខ្លួនកំពុងជាប់គាំងក្នុងការតស៊ូអំណាចដ៏សោកសៅនៃរឿងស្នេហា និងល្បិចនយោបាយ។ Hei Feng Xi មានភាពអស្ចារ្យ ប៉ុន្តែអាចជាមនុស្សមិនមានហេតុផល ហើយ Bai Feng Xi ជាស្រីស្អាត តែរហ័សរហួន។ ទាំងទេពកោសល្យ និងបញ្ញាដែលមិនអាចប្រៀបផ្ទឹមបាន ពួកគេត្រូវជាប់ក្នុងភាពវឹកវរបង្ហូរឈាម ដែលបន្ទាប់ពីការប្រយុទ្ធដណ្តើមរាជបល្ល័ង្ក។

៦. រឿង «Martial Universe»

ក្នុងរឿងនេះ Yang Yang សម្ដែងជាតួ Lin Dong ដែលត្រូវបានគេបោះបង់ចោល។ តួម្នាក់នេះត្រូវធ្វើដំណើរជុំវិញពិភពលោក ហើយបណ្ដុះសមត្ថភាពវិជ្ជាគុនរបស់ខ្លួន ក្នុងនាមជាអ្នកក្បាច់គុន។ លោកក៏បានជួបនារីពីរនាក់គឺ Ying Huan Huan (សម្ដែងដោយ Zhang Tian Ai) និង Ling Qing Zhu (សម្ដែងដោយ Wang Li Kun)​ ដែលមិនត្រឹមតែជួយលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងនិកាយបិសាចពីការកាន់កាប់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនងស្នេហាជាមួយលោកទៀតផង៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់