- 2025-01-24 07:47:37
- ព័ត៌មាន
ផលិតកម្ម មកពី កាហ្សាក់ស្ថាន កំពុងថតខ្សែភាពយន្ត នៅអង្គរវត្ត ផ្សព្វផ្សាយពី កម្ពុជា ទៅកាន់ពិភពលោក
- 2025-01-24 07:47:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតកម្ម មកពី កាហ្សាក់ស្ថាន កំពុងថតខ្សែភាពយន្ត នៅអង្គរវត្ត ផ្សព្វផ្សាយពី កម្ពុជា ទៅកាន់ពិភពលោក
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗ កន្លងទៅនេះ ផលិតកម្មមួយរបស់ ប្រទេសកាហ្សាក់ស្ថាន បានធ្វើដំណើរមកកាន់កម្ពុជា ដើម្បីថតខ្សែភាពយន្ត។ ទីតាំងដែលត្រូវបានជ្រើសរើស សម្រាប់ការថតខ្សែភាពយន្តនេះ គឺនៅ ប្រាសាទអង្គរវត្ត ដែលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ។
ខ្សែភាពយន្ត ដែលក្រុមការងារនៃផលិតកម្ម មកពីប្រទេសកាហ្សាក់ស្ថាន បាននឹងកំពុងថតនៅប្រាសាទអង្គរវត្ត មានចំណងជើងថា “Kazakh Vibe” ។ បន្ទាប់ពីបានទទួលការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ កាលពីថ្ងៃទី១០ ខែមករា ក្រុមការងារផលិតខ្សែភាពយន្ត Kazakh កំពុងផ្តិតយកសម្រស់ដ៏អស្ចារ្យនៃខេត្តសៀមរាប ដើម្បីផលិតចេញ ជាខ្សែភាពយន្តមួយ។
គម្រោងភាពយន្តនេះ កំពុងបង្ហាញពីសោភ័ណភាពដ៏អស្ចារ្យនៃប្រទេសកម្ពុជា តាមរយៈការនិទានរឿងបង្កប់ដោយអត្ថន័យយ៉ាងស៊ីជម្រៅ។ ខ្សែភាពយន្តនេះ គឺបាន ផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ជាពិសេសសៀមរាប-អង្គរ ជាទីកន្លែងមួយដែលភ្ញៀវទេសចរមកពីកាហ្សាក់ស្ថាន ប្រទេសនិយាយភាសារុស្សី និងប្រទេសជិតខាង អញ្ជើញមកទស្សនា ដោយមានជើងហោះហើរថ្មីដោយផ្ទាល់ ពី កាហ្សាក់ស្ថាន មកកាន់ កម្ពុជា។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា បានថ្លែងថា “យើងមានសេចក្ដីសោមនស្សរីករាយ ក្នុងការគាំទ្រគម្រោងដ៏ពិសេសមួយនេះ និង សូមស្វាគមន៍ផលិតករខ្សែភាពយន្ត របស់ កាហ្សាក់ មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង!”៕