• 2018-08-29 07:30:00
  • ជីវិតតារា

ស្ទើរ​មិន​គួរ​ឲ្យ​ជឿ! Michael Jackson នៅ​តែ​បន្ត​រក​លុយ​បាន​ច្រើន​ជាង​កាល​នៅ​រស់​ទៅ​ទៀត

  • 2018-08-29 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ប៉ុប Michael Jackson នៅ​តែ​បន្ត​រក​ចំណូល​បាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទោះ​បី​ជា​ខ្លួន​បាត់​បង់​ជីវិត​ហើយ​ក៏​ដោយ។ ម្ចាស់​បទ "Thriller” រូប​នេះ​​រក​ចំណូល​បាន​ដល់​ទៅ ៧៤​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​ការ​ជួល​ផ្ទះ​ ជាមួយ​នឹង​ចំណូល​ពី​ការ​​ទិញ​សិទ្ធ​ប្រើ​ប្រាស់​បទ​ចម្រៀង​លោក បាន​ខ្ទង់​ជាង​២​លាន​ដុល្លារ ក្រៅ​ពី​នេះ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ផ្សេង​ទៀត​របស់​លោក​​ក៏​រក​បាន​ ១៨,៨​លាន​ដុល្លារ​ទៀត​ផង​ដែរ។

គិត​ត្រឹម​ពេល​នេះ Michael បាន​ជាប់​ឈ្មោះ​ជា​តារា​ស្លាប់​រក​ចំណូល​បាន​ច្រើន​ជាង​គេ ៧​ឆ្នាំ​ជាប់​គ្នា​តាំង​ពី​ឆ្នាំ ២០១២​​មក​ម្ល៉េះ។ បន្ទាប់​ពី​ទទួល​មរណភាព​កាល​ពី​ឆ្នាំ ២០០៩ តារា​រូប​នេះ​នៅ​តែ​បន្ត​រក​ចំណូល​តាម​រយៈ​តន្ត្រី និង​អាល់ប៊ុម​ថ្មីៗ​តែង​តែ​បញ្ចេញ​ជា​បន្តបន្ទាប់​ដោយ​ក្រុមហ៊ុន​ដែល​លោក​ធ្លាប់​ធ្វើ​ការ​ជាមួយ​កាល​ពី​រស់​រាន​មាន​ជីវិត។

ចំពោះ​ចំណូល​សរុប​របស់ Michael Jackson សព្វថ្ងៃ​គឺ​កើន​ឡើង​ដល់ ៨២៥​លាន​ដុល្លារ​ហើយ ខណៈ​ទ្រព្យ​សម្បត្តិ​លោក​កាល​ពី​រស់​រាន​មាន​ជីវិត​គឺ​ត្រឹម​តែ​​៥០០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម