• 2018-08-30 03:33:36
  • ជីវិតតារា

ស្លុតចិត្ត បើ​ដឹង​ចំនួន​លុយ Mariah Carey សប្បាយចាយលើរបស់ទាំងនេះ

  • 2018-08-30 03:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ដើម​មក​ តារា​ចម្រៀង Mariah Carey ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង ដោយ​សារ​តែ​ទេពកោសល្យ​នៃ​ការ​ច្រៀង​របស់​នាង។ បច្ចុប្បន្ន​នេះ​ដែរ ជាមួយ​នឹង​ភាព​ជោគជ័យ​​លើ​វិស័យ​ចម្រៀង​របស់​នាង​នេះ បាន​ធ្វើ​ឲ្យ​នាង​ទទួល​​ចំណូល​បាន​​ពី​វិស័យ​មួយ​នេះ ហូរហៀរ​រាប់​មិន​អស់។

ជា​តារា​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​បែប​នេះ​ហើយ ប្រាកដ​ណាស់​ថា Mariah Carey មិន​ខ្លាច​នឹង​ចំណាយ​ប្រាក់​សន្ធឹកសន្ធាប់​ដើម្បី​បំពេញ​ចិត្ត​របស់​នាង​នោះ។

១. ចំណាយ ៧០ លាន​ដុល្លារ សម្រាប់​ទិញ​ធានារ៉ាប់រង​សំឡេង និង​ជើង​របស់​នាង

ក្នុង​ការ​ឡើង​ទៅ​សម្ដែង​នៅ​តន្ត្រី​ទេសចរណ៍​ឲ្យ​មាន​ភាព​រលូន​ តារា​ចម្រៀង​រូប​នេះ បាន​ទិញ​កញ្ចប់​ធានារ៉ាប់រង​សំឡេង​ដ៏​ក្រអួន​ក្រអៅ​របស់​នាង​ចំនួន ៣៥ លាន​ដុល្លារ និង ៣៥ លាន​ដុល្លារ​ផ្សេង​ទៀត ជា​កញ្ចប់​រ៉ាប់រង​ជើង​របស់​នាង​ឲ្យ​មាន​ភាព​សិច​ស៊ី​ទាក់​ទាញ។

២. ទិញ​ភូមិគ្រឹះ​មួយ​កន្លែង​នៅ​តំបន់ Beverly Hills (១២,៩៩៥ លាន​ដុល្លារ)

តារា​ចម្រៀង Mariah Carey បាន​ចំណាយ​លុយ​ទិញ​ភូមិគ្រឹះ​មួយ​កន្លែង​អស់ ១២,៩៩៥ លាន​ដុល្លារ។ ភូមិគ្រឹះ​នេះ​ដែរ សាង​សង់​ឡើង​លើ​ផ្ទៃដី​ទំហំ ៩៦០ ម៉ែត្រ​ការ៉េ ដោយ​ក្នុង​នោះ​មាន​បន្ទប់​គេង​ចំនួន ៨ បន្ទប់​ទឹក ៤។ នៅ​ខាង​ក្រៅ មាន​ទីលាន​លេង​បាល់​បោះ​មួយ និង​កន្លែង​ដាក់​ឡាន ដែល​អាច​ផ្ទុក​ឡាន​បាន​ដល់​ទៅ ២០ ឯណោះ។

៣. ទិញ​កន្លែង​ស្នាក់​នៅ​មួយ​កន្លែង (៩ លាន​ដុល្លារ)

កាល​ពី​ឆ្នាំ ១៩៩៩ តារា​ចម្រៀង​រូប​នេះ បាន​ទិញ​កន្លែង​ស្នាក់​នៅ​មួយ​កន្លែង​នៅ Franklin Tower ក្នុង​តំបន់ Manhattan។ នាង​បាន​ទិញ​កន្លែង​ស្នាក់​នៅ​មួយ​នេះ ខណៈ​វា​ស្ថិត​ក្នុង​ការ​ជួសជុល​នៅ​ឡើយ។ កន្លែង​ស្នាក់​នៅ​នេះដែរ មានបន្ទប់​គេង ៤ បន្ទប់​ទឹក ៤ និង​ផ្ទះ​បាយ​ដែល​មាន​ផាសុកភាព​មួយ។

៤. ជួល​យន្តហោះ​ឯកជន​ក្នុង​មួយ​សប្ដាហ៍ (៩០ ម៉ឺន​ដុល្លារ)

តារា​ចម្រៀង​រូប​នេះ មិន​ចំណាយ​ប្រាក់​ទិញ​យន្តហោះ​សម្រាប់​ខ្លួន​នាង​នោះ​ទេ ផ្ទុយ​ទៅ​វិញ នាង​សុខចិត្ត​ចំណាយ​​ប្រាក់ ៩០ ម៉ឺន​ដុល្លារ​សម្រាប់​មួយ​សប្ដាហ៍​ក្នុង​ការ​ជួល​យន្តហោះ​ជា​លក្ខណៈ​ឯកជន​របស់​នាង។

៥. នាំ​ឆ្កែ​សំណព្វ​របស់​នាង​ទៅ​ស្ប៉ា​ខ្លួន (៤៥ ០០០ដុល្លារ ក្នុង ១ ឆ្នាំ)

សម្រាប់​តារា​ចម្រៀង Britney Spears ចំណាយ​ជាង ២៩ ០០០ដុល្លារ​លើ​សត្វ​ចិញ្ចឹម​របស់​នាង​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ចំពោះ​តារា​ចម្រៀង Mariah Carey វិញ ការ​ចំណាយ​លើ​សត្វ​ចិញ្ចឹម​របស់​នាង​គឺ​លើស​ Britney Spears ទៅ​ទៀត។

៦. ចំណាយ​លើ​ការ​ធ្វើ​សក់ ធ្វើ​ក្រចក ផាត់​មុខ និង​ជួល​អ្នក​រៀបចំ​សម្លៀក​បំពាក់ (៨៥ ០០០ដុល្លារ)

ចំនួន​ទឹក​ប្រាក់​ដែល​តារា​ស្រី​រូប​នេះ​ចំណាយ​លើ​ការ​ថែ​រក្សា​សម្រស់​របស់​នាង​ត្រូវ​បាន​បែក​ធ្លាយ។ ក្នុង​ការ​ជួល​អ្នក​រៀបចំ​សម្លៀកបំពាក់​របស់​នាង ត្រូវ​ចំណាយ ៦៥ ៣៩១ ដុល្លារ អ្នក​ធ្វើ​សក់​ចំនួន ៩ ៦០០ ដុល្លារ អ្នក​ជំនាញ​ផាត់​មុខ ៧ ២០០ដុល្លារ និង​អ្នក​ធ្វើ​ក្រចក ចំនួន ២ ៤០០ដុល្លារ។

៧. ទិញ​រថយន្ត​ម៉ាក Rolls Royce Phantom Drophead Coupe (៤៩២ ០០០ ដុល្លារ)

​ រថយន្ត​ម៉ាក Rolls Royce Phantom Drophead Coupe នេះ​ជា​ប្រភេទ​រថយន្ត​មួយ​ដែល​ចាត់​ទុក​ជា​រថយន្ត​លឿន​ជាង​គេ​ក្នុង​ពិភពលោក​។ តារា​ចម្រៀង​ស្រី​រូប​នេះ ទិញ​ក្នុង​តម្លៃ ៤៩២ ០០០ដុល្លារ ជាមួយ​ស៊េរី​ឆ្នាំ ២០១៧។ ក្រៅ​ពី​រថយន្ត​ទំនើប​មួយ​នេះ នាង​ក៏​ជា​ម្ចាស់​រថយន្ត​ម៉ាក​ផ្សេង​ទៀត​ដែរ ដូចជា ម៉ាក Maybach 62, Porsche Cayenne និង Mercedes។

៨. ជួល​បន្ទប់​សណ្ឋាគារ​សម្រាប់​ដាក់​វ៉ាលី​របស់​នាង (១០ ០០០ ទៅ ១៥ ០០០ដុល្លារ)

ជា​តារា​ល្បី​មួយ​រូប Mariah តែង​តែ​​យក​វ៉ាលី​មក​ជា​ច្រើន​សម្រាប់​ដាក់​អីវ៉ាន់​របស់​នាង នៅ​ពេល​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ ចូលរួម​កម្មវិធី ឬ​ក៏​ធ្វើ​ដំណើរ​កម្សាន្ត​ម្ដង​ៗ។ ខុស​ពី​មនុស្ស​ទូទៅ​ដែល​ដាក់​វ៉ាលី​ក្នុង​បន្ទប់​គេង​ជាមួយ​គ្នា តារា​ចម្រៀង​ស្រី​រូប​នេះ បាន​ជួល​បន្ទប់​ដាច់​ដោយ​ឡែក​សម្រាប់​តែ​ដាក់​វ៉ាលី​របស់​នាង​តែ​ប៉ុណ្ណោះ។

៩. ទិញ​កាបូប​ម៉ាក​ដែល​នាង​ចូលចិត្ត

ខណៈ​អ្នក​គាំទ្រ​ព្យាយាម​មើល​បន្ទប់​សម្លៀកបំពាក់​របស់​នាង គ្រប់​គ្នា​កោត​សរសើរ​ចំពោះ​កាបូប​ម៉ាក​ល្បីៗ​ដែល​នាង​បាន​ទិញ រាប់​ចាប់​ពី​ម៉ាក Chanel រហូត​ដល់ Louis Vuitton ប៉ុន្តែ​សម្រាប់​តារា​ចម្រៀង​រូប​នេះ​ផ្ទាល់ កាបូប​ដែល​នាង​ចូលចិត្ត​ប្រើ​ជាង​គេ​គឺ​ម៉ាក Hermes Birkin ដែល​អាច​មាន​តម្លៃ​ចាប់​ពី ១២ ០០០ រហូត​ដល់ ២០០ ០០០ដុល្លារ​ឯណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់