• 2018-08-30 04:30:00
  • ជីវិតតារា

Shawn Mendes ថា​ខ្លួន​មិន​ទាន់​ដល់​ពេលមាន​សង្សារ​ទេ (វីដេអូ)

  • 2018-08-30 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​រូបរាង​សង្ហារ​ Shawn Mendes និយាយ​ថា​ ពេល​នេះ​ខ្លួន​មិន​ទាន់​ចង់​បាន​សង្សារ​នោះ​ទេ​។ ម្ចាស់​បទ "In My Blood” គិត​ថា​លោក​មិន​គួរ​ចាប់​ផ្ដើម​ទាក់ទង​អ្នក​ណា​ម្នាក់​នៅ​ពេល​នេះ​ទេ ដោយ​សុខ​ចិត្ត​រង​ចាំ​ឲ្យ​រឿង​រ៉ាវ​ស្នេហា​នោះ​មក​រក​លោក​ដោយ​ធម្មតា​ៗ​​តាម​ធម្មជាតិ​វិញ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី Variety ថ្មីៗ​នេះ Shawn បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​លោក​មិន​ទាក់ទង​អ្នក​ណា​ម្នាក់​នៅ​ពេល​នេះ មិន​មែន​ដោយ​សារ​តែ​ខ្លួន​រវល់​ពេក​នោះ​ទេ ប៉ុន្តែ​លោក​មិន​ចង់​ចំណាយ​ពេល​ស្វែង​រក​អ្នកណា​ម្នាក់​ ហើយ​សុខ​ចិត្ត​ឲ្យ​រឿង​រ៉ាវ​ស្នេហា​​នេះ​ នៅ​ដោយ​ឡែក​សិន​ព្រោះ​ចង់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការងារ​ជា​អ្នក​ចម្រៀង​របស់​ខ្លួន។

តារា​ចម្រៀង​វ័យ​២០​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា ខ្លួន​ចង់​លុត​ដំ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន ក្នុង​ការ​ប្រគំ​តន្ត្រី​និង​សរសេរ​ចម្រៀង​ និង​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក​ឲ្យ​បាន​កាន់​តែ​ច្រើន​ដង​ជាង​មុន​ជាដើម៕

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់