• 2018-08-30 08:05:00
  • ជីវិតតារា

ព្រះអើយ! បាត់​មុខ​បាត់​មាត់​យូរ Bruno Mars ប្រែ​ប្រួល​រូបរាង​ខ្លាំង​ដល់​ម្ល៉ឹង

  • 2018-08-30 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ តារា​ចម្រៀង Bruno Mars កំពុង​សម្រាក​ពី​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ "24k Magic World Tour” របស់​លោក។ អំឡុង​ពេល​សម្រាក​ពី​ការងារ​នេះ​ដែរ តារា​ចម្រៀង​ដ៏​ល្បី​រូប​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​លំហែ​កម្សាន្ត​ជាមួយ​មិត្ត​ស្រី​របស់​​លោក Jessica Cuban នៅ​ឯ​តំបន់​កម្សាន្ត​ដ៏​ប្រណីត​មួយ​​ក្នុង​ប្រទេស​ Mexico។

ជាមួយ​គ្នា​នេះ​ដែរ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ គឺ​ថារូបរាង​បច្ចុប្បន្ន​របស់​តារា​ចម្រៀង​រូប​នេះ ប្រែ​ទៅ​ជា​ធាត់​ ដុះ​ក្បាល​ពោះ មើល​ទៅ​ខុស​ពី​មុន​ខ្លាំង ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មើល​មួយ​ភ្លែត​សឹង​តែ​មិន​ស្គាល់។

មហាជន​ជា​ច្រើន​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ផង​ដែរ​ទៅ​លើ​រូបរាង​ដែល​ប្រែប្រួល​ខ្លាំង​របស់​តារា​ចម្រៀង​រូប​នេះ។ អ្នក​ខ្លះ ក៏​រិះ​គន់​ចំពោះ​រាង​ធាត់​របស់​លោក ហើយ​អ្នក​ខ្លះ​ទៀត គិត​ថា​រូបរាង​បែប​នេះ​គួរ​ឲ្យ​ស្រឡាញ់​ទៅ​វិញ។ គួរ​បញ្ជាក់​ដែរ​ថា Bruno Mars នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​លោក​បន្ទាប់​នៅ​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ខាង​មុខ នៅ​ក្នុង​ក្រុង Denver នៃ​សហរដ្ឋ​អាមេរិក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់