• 2018-08-30 23:25:00
  • ព័ត៌មាន

មកដឹង​ពីប្រវត្តិពិតកម្របង្ហាញ របស់ Prang ឬ ម៉ែយីងចាន់វ៉ាត

  • 2018-08-30 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Prang Kanarun ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា​ជា​ "ម៉ែយីង​ចាន់វ៉ាត” គឺជា​តារា​សម្ដែង​ថៃ​កំពុង​ទទួល​បាន​ការគាំទ្រ​បំផុត​ពី​សំណាក់​មហាជន​ក្នុង​ប្រទេស។

តារា​ស្រី​រូបនេះ​មាន​ឈ្មោះ​បោះសំឡេង​ស្ទើរ​ស្មាន​មិន​ដល់​ពេល​លេច​មុខ​ក្នុង​រឿង​ភាគ​បុរាណ​មាន​ចំណង​ជើង​ថា​ "បុព្វេសន្និវាស” ចាប់​ដៃ​គូ​ជាមួយ​ Punjan Prama ឬ​ ឃុន​រឿង។ ល្បី​ឈ្មោះ​ប៉ុណ្ណឹង​ដែរ ប៉ុន្តែ​ប្រវត្តិរបស់​នាង​មិន​សូវ​មាន​អ្នកណា​បាន​ដឹង​នោះ​ទេ។ ដូច​នេះ​ Sabay សូម​លើក​យក​ជីវ​ប្រវត្តិ​ខ្លះៗ​របស់​ Prang មក​បង្ហាញ​ជូន​ប្រិយមិត្ត​ អ្នក​គាំទ្រ​ទាំង​អស់។

Prang មាន​ឈ្មោះ​ពេញ​ Kannarun Wongkajornklai កើត​ថ្ងៃ​ទី​ ០៥ ខែមេសា ឆ្នាំ ១៩៩១ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។ កូន​ទី​ ២​ក្នុង​ចំណោម​បង​ប្អូន​ ៣​នាក់​រូប​នេះ​ កាល​ពី​វ័យ​កុមារ​ជា​សិស្ស​ខំ​រៀន​ម្នាក់។ នាង​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលាបឋមសិក្សា​ និង​អនុវិទ្យាល័យ Sarasas Withaed Bangbon និង​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ ពី​មហាវិទ្យាល័យ​ Mahidol។

​ចំណែក​ជីវិត​លើ​វិថី​សិល្បៈ​វិញ​ នាង​ឈាន​ជើង​ចូល​ដំបូង​នៅ​ឆ្នាំ​ ២០០៩​ ហើយ​នៅ​ឆ្នាំ​ដំបូង​នោះ​ដែរ Prang ក៏​មាន​ឱកាស​បាន​សម្ដែង​ក្នុង​រឿង​កុន​ខ្នាតធំ​មាន​ចំណង​ជើង​ថា​ "Miss You Again”។ ប៉ុន្តែ​រឿង​ដែល​ធ្វើ​ឲ្យកេរ្តិ៍​ឈ្មោះនាង​ងើប​ឡើង​នោះ គឺ​ រឿង​ "Pan Rai Phai Ruk” ក្នុង​ឆ្នាំ ២០១៣ និង​រឿង​ "Payak Rai Ruk Puan” ជាមួយ​ Golf Pichaya កាល​ពី​ឆ្នាំ ២០១៦។

Prang និង​ Punjan

កាន់​តែ​ល្បី​ គឺ​នៅ​ពេល​នាង​បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​បុរាណ​ "បុព្វេសន្និវាស” និង​បាន​ជា​ដៃ​គូ​ជាមួយ​ Punjan Prama។ ដោយសារ​ទស្សនិកជន​កាន់​តែ​ពេញ​ចិត្ត​ការ​សម្ដែង​របស់​អ្នក​ទាំង ២​បែប​នេះ​ហើយ​ ទើប​នៅ​ឆ្នាំ ២០១៨​នេះ​ ពួកគេ​បាន​ជួប​គ្នា​ជា​ថ្មី​ក្នុង​រឿង​ "Nak Soo Teveda”។

ដោយ​ឡែក​ឈាន​ចូល​ដល់​ស្ទីល​តុបតែង​ខ្លួន​ មេយីង​ចាន់​វ៉ាត​ គឺ​ជា​តារា​ស្រី​ដែល​ចូល​ចិត្ត​ភាព​សិចស៊ី និង​ហាយ​សូ​ម្នាក់ប្រចាំ​ពិភពសិល្បៈ៕

អត្ថបទ៖ យី សុធារី

មតិយោបល់