• 2018-08-31 08:22:05
  • ព័ត៌មាន

តា​ចេក ជំងឺ​ធ្វើ​ទុក្ខ​ខ្លាំង កំពុង​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យកាល់ម៉ែត្រ

  • 2018-08-31 08:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​កំប្លែង តា​ចេក ពេល​នេះ​កំពុង​​តែ​​ស្ថិត​ក្នុង​បន្ទប់​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ បន្ទាប់​ពី​អាការ​​ជំងឺ​​របស់​​​លោក​ធ្វើ​ទុក្ខ​ខ្លាំង រហូត​ដល់​ទ្រាំ​លែង​បាន ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​តាម​រ៉ឺម៉ក​កង់​បី មក​​សង្គ្រោះ​បន្ទាន់​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​។

តាម​ការ​ឲ្យ​ដឹង​ពី​ភរិយា​របស់​តារា​កំប្លែង​ខាង​លើ យប់​មិញ​នេះ តា​ចេក​ ​​មាន​អាការៈ​អស់​កម្លាំង ចេះ​តែ​វិល​មុខ ហើយ​ក្អួតចង្អោរ​ញឹក​ញាប់​ ស្ទើរ​ងើប​ពី​កន្ទេល​មិន​រួច ដោយ​ឃើញ​បែប​នេះ នៅ​ម៉ោង​ប្រហែល​១០​ព្រឹក​មិញ​នេះ​ក្រុមគ្រួសារ​ដឹក​តាម​រម៉ក​កង់​បី មក​​សង្គ្រោះ​បន្ទាន់​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​តែ​ម្ដង ហើយ​គិត​មក​ដល់​ម៉ោង​នេះ លោក​ស្ថិត​ក្នុង​បន្ទប់​​សង្គ្រោះ​បន្ទាប់​នៅ​ឡើយ ប៉ុន្តែ​មិន​សន្លប់​​​នោះ​ទេ។

នៅ​មិន​ទាន់​ដឹង​ថា តារា​កំប្លែង​ជើង​ចាស់​រូប​នេះ មាន​ជំងឺ​អ្វី​ពិត​ប្រាកដ​នៅ​ឡើយ ។ ភរិយា​របស់​លោក បាន​បន្ត​ឲ្យ​ដឹង​ថា ប្រហែល​កន្លះ​ខែ​មុន​តា​ចេក ក៏​ធ្លាប់​មាន​អាការ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​កាល​ណោះ ក្រុម​គ្រួសារ បាន​នាំ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ ​​​ក្នុង​ក្រុង​តាខ្មៅ ហើយ​ក្រោយ​មក​ក៏​បាន​ធូរស្រាល មក​សម្រាក​នៅ​ផ្ទះ​វិញ។

តាំងពី​ទីផ្សារ​​របស់​​តារា​កំប្លែង​ធ្លាក់​ចុះ តា​ចេក ត្រូវ​បាន​គេ​ដឹង​ថា លោក​មាន​ជីវភាព​ដុនដាប​ខ្លាំង ដោយ​លោក​ពឹង​ផ្អែក​​លើ​ការ​លក់​ទឹក​អំពៅ និង​ភេសជ្ជៈ នៅ​តាម​ចិញ្ចើម​ផ្លូវ​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៣ ហូល​រង្វង់​មូល​គូរ​ស្រូវ ទៅ​សៀម​រាប​កន្ទួត។

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទពេញនិយម