- 2018-09-03 07:48:35
- ជីវិតតារា
មកដឹងតម្លៃខ្លួន រំដួលលិចទឹក ផាត់មុខឲ្យតារាល្បីៗ
- 2018-09-03 07:48:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃខ្លួន រំដួលលិចទឹក ផាត់មុខឲ្យតារាល្បីៗ
ចន្លោះមិនឃើញ
រំដួលលិចទឹកមិនត្រឹមតែពូកែរៀបចំតុបតែងខ្លួនឯងនោះទេ ថែមទាំងមានជំនាញផាត់មុខ ធ្វើសក់យ៉ាងស្ទាត់ជំនាញឲ្យតារាល្បីៗទៀតផង រីឯតម្លៃខ្លួនវិញខ្ទង់រយដុល្លារក្នុង១ថ្ងៃ។
រំដួលលិចទឹក ថា ឆ្លងកាត់បទពិសោធន៍ផាត់មុខ និងតុបតែងខ្លួនឲ្យតារាចម្រៀង និងសម្ដែងល្បីៗឈ្មោះជាច្រើនឆ្នាំមកនេះ នាង ទទួលបានតម្លៃខ្លួនអាស្រ័យទៅតាមកម្មវិធីតូចធំ មានរយៈពេលវែងឬខ្លី។ តែជាទូទៅតម្លៃទីផ្សារ ដែលធ្លាប់ទទួលបានចន្លោះពី ២០០ ទៅ ២៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃ។
ភេទទី៣រូបនេះថា៖" តម្លៃ ២០០ ទៅ២៥០ ដុល្លារក្នុង១ថ្ងៃនេះសម្រាប់តែតួម្នាក់ប៉ុណ្ណោះ ហើយជាកម្មវិធីថតស្ប៉តទៀត។ ប្រសិនបើផាត់មុខឡើងខន ឬ ថតVM បទចម្រៀងតម្លៃក្រោមហ្នឹង"។ សម្រាប់តារាចម្រៀង និងសម្ដែងល្បីៗដែល រំដួលិចទឹក ធ្លាប់ផាត់មុខមុខ កន្លងមកមានដូចជា បង ឱក សុគន្ធកញ្ញា បង មាស សុខសោភា បង ពេជ្រ សោភា ព្រមទាំងអ្នកសិល្បៈល្បីឈ្មោះជាច្រើនរូបទៀត។
មុនមានឈ្មោះបោះសំឡេងផាត់មុខ និងតុបតែងខ្លួនឲ្យតារាល្បីៗដូចសព្វថ្ងៃនេះ រំដួលលិចទឹក បានឆ្លងកាត់ការប្រកួតប្រជែងផ្នែកសម្ផស្សទាំងក្នុង និងក្រៅប្រទេស។ ដូច្នេះហើយទើបមានតារាល្បីៗពេញចិត្តនឹងថ្វីដៃរបស់នាង ហើយអ្វីដែលពិសេសនោះក្នុងការប្រកួតសម្រស់ដ៏ធំ Miss Global International 2017 កាលពីពេលកន្លងទៅ ដែលមានស្រីស្អាតមកពីជាង៦០ប្រទេសជុំវិញពិភពលោក ក៏ទទួលខុសត្រូវដោយរំដួលលិចទឹកដែរ៕