- 2018-09-05 07:45:19
- ព័ត៌មាន
ពិសេសបាត់! សោភា-ហ្សាណា-STEP លេងដឹកជញ្ជូនទូរសព្ទ ម៉ាកថ្មីឲ្យអ្នកគាំទ្រដល់ផ្ទះហ្មង
- 2018-09-05 07:45:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសបាត់! សោភា-ហ្សាណា-STEP លេងដឹកជញ្ជូនទូរសព្ទ ម៉ាកថ្មីឲ្យអ្នកគាំទ្រដល់ផ្ទះហ្មង
ចន្លោះមិនឃើញ
OPPO F9 ដែលត្រៀមបង្ហាញខ្លួននៅស្រុកខ្មែរក្នុងថ្ងៃទី ៦ កញ្ញានេះ បានបើកឲ្យបញ្ជាទិញទុកមុនជាផ្លូវការតាំងពីថ្ងៃទី ២៥ ខែសីហា មកម្ល៉េះ។ គិតមកដល់ពេលនេះ មានរយៈពេលមិនដល់ ១ សប្ដាហ៍ផង តែ OPPO F9 ទទួលបានការកុម្ម៉ង់ទុកមុន រាប់ពាន់គ្រឿងទៅហើយនៅកម្ពុជា។ ក្នុងចំណោមអ្នកកក់មុនទាំងអស់ មានអតិថិជនតែ ៩ នាក់ ដែលបានប្រើទូរសព្ទស៊េរីថ្មីនេះមុនថ្ងៃកំណត់។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន។
ជាការបង្កើតភាពភ្ញាក់ផ្អើល និងថ្លែងអំណរគុណដល់អតិថិជន OPPO បានរួមគ្នាជាមួយកំពូលតារាចម្រៀង ពេជ្រ សោភា STEP និង រ៉េត ស៊ូហ្សាណា ធ្វើដំណើរទៅកាន់អតិថិជន ៩ រូប តាមបណ្ដាខេត្តផ្សេងៗពីគ្នា ដោយយក OPPO F9 ជូនដល់ទីកន្លែងមុនការកំណត់ ព្រមទាំងអមជាមួយ វត្ថុអនុស្សាវរីយជាច្រើនទៀត។
F9 មកដល់ស្រុកខ្មែរជាមួយ ២ ពណ៌ គឺក្រហម (Sunrise Red) និងខៀវ (Twilight Blue) ដែលមានតម្លៃ ត្រឹមតែ ៣៣៩ ដុល្លារ។
ចំណុចពិសេសរបស់វា គឺប្លែកត្រង់ការរចនាអេក្រង់បែប Water Drop Screen រាងតំណក់ទឹក ស្នាមឆកតូចជាងមុន លាយឡំការបំពាក់កាមេរ៉ាភ្លោះខ្នងក្រោយ និងបំពាក់មុខងារសាកថ្មរហ័ស VOOC ពុំធ្លាប់មានលើត្រកូល F នៃក្រុមហ៊ុន OPPO។ វាប្រើប្រាស់បន្ទះ Chip MTK P60, GPU Mali G72, CPU 8+2(AI)-Core, RAM 6GBនិង ROM 64GB។ F9 បំពាក់អេក្រង់ ៦,៣ អ៊ីញ កម្រិត FHD+ ស្ថិតនៅមាត្រដ្ឋាន ១៩.៥:៩ ធៀបនឹង F7 មាន ១៩:៩។ ខ្នងក្រោយរចនាស្ទីលបែប Gradient ពេលត្រូវពន្លឺវានឹងចេញក្រឡាភ្លឺផ្លេកយ៉ាងស្រស់ស្អាត។
ដូចនេះ បើអ្នកកំពុងស្វែងរកទូរសព្ទកម្រិតថវិកាដើម្បីប្រើប្រាស់ លៃលកម៉ូដែល OPPO F9 ដែលកំពុងតែទទួលការកុម្ម៉ង់ទិញទុកមុនរហូតដល់ថ្ងៃទី ៥ ខែកញ្ញា ឬក៏ទៅទិញយកប្រើតែម្តងចាប់ពីថ្ងៃទី៦ កញ្ញា ឆ្នាំ២០១៨នេះតទៅ៕