• 2018-09-07 02:39:31
  • ព័ត៌មាន

BTS នឹង​បង្ហាញ​មុខ​លើក​ដំបូង​ក្នុង​កម្មវិធី​ America's Got Talent សប្ដាហ៍ក្រោយ

  • 2018-09-07 02:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចប់​​ពី​ការងារ​មួយ​ BTS រវល់​ស្ទើរ​គ្មាន​ពេល​ទំនេរ​ជាមួយ​ការ​ប្រគំតន្ត្រី​ ហើយ​មុន​នេះ​ស្រាប់​តែ​មាន​ព័ត៌មានថា​ក្រុម​នេះ​នឹង​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​ប្រឡង​​សមត្ថភាព​លំដាប់​ថ្នាក់​ពិភពលោក​ America's Got Talent ទៀត​ផង។

ព្រឹក​ថ្ងៃ​ទី​ ០៦ ខែ​កញ្ញា​ កម្មវិធី​ "America's Got Talent” បាន​ប្រកាស​ដំណឹង​ល្អ​មួយ​តាម​រយៈ​គណនី​ Twitter ដោយ​ឲ្យ​ដឹង​ថា BTS នឹង​បង្ហាញ​មុខ​សម្ដែង​ក្នុង​កម្មវិធី​នេះ​ នៅ​ថ្ងៃ​ទី​ ១២ ខែកញ្ញា។ ប៉ុន្តែ​យ៉ាងណាដំណឹង​ដ៏​ពិសេស​នេះ​ត្រូវ​បាន​លេច​ធ្លាយ​មុន​គេ​​ចេញ​ពី​មាត់​របស់​ពិធីការិនី​ប្រចាំកម្មវិធី​ Tyra Bank អំឡុង​ពេល​ផ្សាយ​កម្មវិធី​កាល​ពី​ថ្ងៃ​ទី​ ០៥ ខែ​កញ្ញា។

ពិធីការនី Tyra Bank

ការសម្ដែង​របស់​ក្រុម​តារា​ចម្រៀង​កូរ៉េ​នេះ​ នឹង​ប្រព្រឹត្តិទៅ​ក្នុង​វគ្គ​ជម្រុះ​ជ្រើសយក​បេក្ខជនជើង​ខ្លាំងនៅពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​សប្ដាហ៍​ទី​ ២ នៃ​កម្មវិធី​ America's Got Talent ទៅប្រកួត​បន្ត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​៕ ​

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម