
- សុក្រ, 7 កញ្ញា 2018 04:24
- ព័ត៌មាន
ចេញហើយ វីដេអូ តាន់ គឹមសួរ និង អាចារ្យធំ តែងតួល្ខោនខោល លត់ជង្គង់សំពះនៅទីសាធារណៈ
- សុក្រ, 7 កញ្ញា 2018 04:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ វីដេអូ តាន់ គឹមសួរ និង អាចារ្យធំ តែងតួល្ខោនខោល លត់ជង្គង់សំពះនៅទីសាធារណៈ
រូបភាពឆក់អារម្មណ៍សាធារណៈជន បង្ហាញយុវជន ២រូប លត់ជង្គង់ សំពះ ក្នុងឈុត តួល្ខោនខោល ជាមួយនឹងពាក្យស្លោកថា៖ «សូមថែរក្សាពួកយើងផង ពួកយើងមិនចង់ឃ្លាតឆ្ងាយពីអ្នកទេ ល្ខោនខោលជារបស់កម្ពុជា» ដោយលោក តាន់ គឹមសួរ និងអាចារ្យធំ នរគរាជ ដែលទទួលការរិះគន់កាលពីប៉ុន្មានថ្ងៃមុននោះ បានចេញជាវីដេអូហើយ។
ក្នុងវីដេអូនោះ បានបង្ហាញមុខមនុស្សនៅក្នុងខ្មុកស្ដេចស្វា និងយក្ស លត់ជង្គង់សំពះនៅមុខសាធារណជន ដោយ តាន គឹមសួរ និងអាចារ្យធំ រៀបរាប់បញ្ជាក់បន្ថែមពីគោលបំណងនៃការសម្ដែងចេញពីចិត្តលើការចង់ពញ្ញាក់អារម្មណ៍សាធារណៈជន ពិសេសយុវជនខ្មែរឱ្យងាកមកចាប់អារម្មណ៍លើកស្ទួយសិល្បៈវប្បធម៌ខ្មែរ។ ក្នុងវីដេអូនេះផងដែរ ក៏មានការចូលរួមពី អ្នកនាង ចន ច័ន្ទលក្ខណា និង លោក ប៉ែន ចំរ៉ុង បរិយាយបង្ហាញហេតុផលពីការរៀបចំធ្វើវីដេអូពញ្ញាក់ស្មារតីមួយនេះ។
យ៉ាងណាមិញ ការបង្កើតវីដេអូមួយនេះ ទោះសម ឬមិនសម ក្រុមការងារ លោក តាន់ គឹមសួរ និងអាចារ្យធំ នរគរាជ បានធ្វើឡើងក្នុងគោលបំណងតែមួយគឺ ពញ្ញាក់ស្មារតី ស្នេហាវប្បធម៌ បេតិកភណ្ឌជាតិ ហើយក៏ជាកញ្ចក់ឆ្លុះមួយរបស់សង្គមបច្ចុប្បន្ន។
ចង់ដឹងកាន់តែច្បាស់ពី រូបភាព តួល្ខោនខោល លត់ជង្គង់ សំពះនៅសាធារណៈទស្សនាវីដេអូស្រាយបញ្ជាក់ខាងក្រោម៖
រូបភាពពី៖ page អាចារ្យធំនរគរាជ និង វីដេអូដោយ លោក តាន់ គឹមសួរ
អត្ថបទ៖ Sunny