• 2018-09-08 02:32:46
  • ជីវិតតារា

ហេតុផល ខៀវ សានសាណា និងស្វាមីបរទេស សម្រេចចិត្តមិនយកកូនដំណក់ឈាមរួមគ្នា

  • 2018-09-08 02:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​មក​ដល់​ពេល​នេះ​អ្នកនាង ខៀវ សានសាណា និង​ស្វាមី​ជន​ជាតិ​អាមេរិក​លោក Seraj Sutton បាន​រៀប​ការ​ និង​រួម​រស់​ជាមួយ​គ្នា​​អស់​រយៈ​២ឆ្នាំ​​មកហើយ តែ​អ្នក​ទាំង​ពីរ​មិន​មាន​គម្រោង​​យក​កូន​ដែល​ជា​ដំណក់​ឈាម​រួម​គ្នា​នោះ​ទេ។

ខៀវ សានសាណា ថា មុន​ពេល​រៀបការ​​នាង និង​លោក Seraj Sutton បាន​និយាយ​គ្នា​រួច​រាល់​អស់​ហើយ​ថា ​អត់​មាន​គម្រោង​យក​កូន​បន្ត​ទៀត​នោះ​ទេ ដោយ​សារ​​តែ​គិត​ថា​ម្នាក់​ៗ​​មាន​កូន​​​​រៀង​ៗ​ខ្លួន​​ដែល​ត្រូវ​មើល​ថែ​​​ទាំ។ ណាមួយ​​អំឡុង​ពេល​នេះ​ស្វាមី​ នាង ក៏​ទទួល​បាន​ចៅ​​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រឡាញ់​​​ទើប​មិន​ចង់​​បាន​​កូន​មាន​វ័យ​ស្មើ​ចៅ។

“កូន​ស្វាមី​បង​ប្រពន្ធ​មុន​​​ពួក​គាត់​មាន​វ័យ​ប្រហែល​បង ហើយ​ថែម​ទាំង​មាន​គ្រួសារ​​ទៀត​ឥឡូវ​​​គាត់​ទទួល​បាន​កូន​ម្នាក់​​ឡើង​Cute ហើយ​បង​ក៏​ក្លាយ​ជា​យាយ​គេ​ដែរ​ពេល​នេះ អ៊ីចឹង​ហើយ​ទើប​បង​ និង​ស្វាមី​​សម្រេច​ថា​មិន​យក​កូន​​​ទោះ​បី​ជា​ពេល​នេះ​​ពួក​យើង​ទាំង​ពីរ​នាក់​អត់​ទាន់​មាន​កូន​ដំណក់​ឈាម​រួម​គ្នា​ក្ដី"។ ខៀវ សានសាណា បន្ថែម។

បន្ទាប់​ពី​សម្រេច​ចិត្ត​ថា​មិន​យក​កូន​រួច​មក​ឥឡូវ ខៀវ សានសាណា និង​ស្វាមី​​មាន​គោល​បំណង​ដើរ​លេង​កម្សាន្ត​ជុំវិញ​ពិភព​លោក​ដើម្បី​សាង​ភាព​ផ្អែម​ល្ហែម​ និង​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​គ្នា​ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​​​

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម