- 2018-09-11 05:06:02
- ព័ត៌មាន
មូលហេតុ អេនជី បានត្រឹមចេញបទចម្រៀងថ្មី តែគ្មានឱកាសថតMV ក្រោយរៀបការ
- 2018-09-11 05:06:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ អេនជី បានត្រឹមចេញបទចម្រៀងថ្មី តែគ្មានឱកាសថតMV ក្រោយរៀបការ
ចន្លោះមិនឃើញ
តារាចម្រៀង អេនជី ឲ្យដឹងថា ក្រោយពីរៀបការមានគ្រួសារកាលពីថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០១៨ រួចមកនាង ពុំទាន់មានបទចម្រៀងអ្វីថ្មីនៅផលិតកម្មសាន់ដេឡើយ តែត្រៀមនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះដើម្បីបំពេញចិត្តអ្នកគាំទ្រ។
ទោះបីជា អេនជី មានបទចម្រៀងថ្មីនៅក្នុងផលិតកម្មខាងលើក្នុងពេលឆាប់ៗនេះក្ដីតែនាង គ្មានឱកាសបានថត MV នោះទេបានត្រឹមតែបញ្ចេញសំឡេងប៉ុណ្ណោះ។ ក្រោមហេតុផលស្វាមីមិនអនុញ្ញាតឲ្យសម្ដែង ដោយមិនចង់ឲ្យបុរសផ្សេងមកប៉ះពាល់នាង ក្រៅពីខ្លួនឡើយ។
នាង សង្កត់ធ្ងន់ថា៖" មកពីគាត់ស្រឡាញ់ខ្ញុំខ្លាំង ទើបប្រច័ណ្ឌមិនចង់ឲ្យបុរសផ្សេងមកប៉ះពាល់ខ្ញុំនៅពេលសម្ដែងក្នុងMV ។ បងដឹងស្រាប់ហើយពេលសម្ដែងយើងត្រូវធ្វើឲ្យសម ដូច្នេះការប៉ះគ្នាដៃជើងរវាងតួប្រុសស្រីក្នុងហ្នឹងតែងតែមានហើយមិនអត់នោះទេ"។
ការហាមប្រាមមិនឲ្យ អេនជី ចេញថតMV បទចម្រៀងមិនបានធ្វើឲ្យម្ចាស់បទ"ពេលអូនមានអ្នកថ្មីសន្យាកុំយំបានទេ" មិនបានខឹងស្វាមីអ្វីឡើយផ្ទុយទៅវិញនាង បែរជាអរគុណគុណដល់សំណព្វចិត្តដែលស្រឡាញ់យកចិត្តទុកដាក់មើលថែខ្លួនបានយ៉ាងល្អបន្ទាប់ពីអ្នកមានគុណ។
ចំពោះរឿងឈប់ពីអាជីពសិល្បៈទាំងស្រុង អេនជី មិនដឹងច្បាស់នោះទេ អាស្រ័យទៅលើពេលវេលានាថ្ងៃខាងមុខទៀតប្រែប្រួលទៅជាយ៉ាងណាវិញ៕