• 2018-09-11 07:25:49
  • ព័ត៌មាន

Nicki Minaj ចេញ​មុខ​បក​ស្រាយ​​រឿង​ជម្លោះ​រវាង​នាង និង Cardi B

  • 2018-09-11 07:25:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​វិទ្យុ​មួយ តារា​ចម្រៀង Nicki Minaj បាន​ចេញ​មុខ​ជា​លើក​ដំបូង និយាយ​បក​ស្រាយ​ពី​ការ​មាន​ជម្លោះ​​ដ៏​ខ្លាំងក្លា​រវាង​នាង និង​តារា​ចម្រៀង Cardi B។

ក្នុង​កម្មវិធី​នោះ​ដែរ តារា​ចម្រៀង​ស្រី​វ័យ ៣៥​ឆ្នាំ​រូប​នេះ បាន​គំរាម Cardi B ថា ប្រសិន​បើ​នាង​នៅ​បង្ក​ជម្លោះ​ជាមួយ​អ្នក​ផ្សេង​ក្នុង​កម្មវិធី​មួយ​នោះ​ទៀត នាង​អាច​នឹង​ស្លាប់។ បើ​តាម​វិប​សាយ TMZ បញ្ជាក់​ Nicki ​បាន​គិត​ថា ប្រសិន​បើ​រឿង​ហេតុ​នោះ​កើត​ឡើង​ចំពោះ​អ្នក​ដទៃ ពួកគេ​អាច​នឹង​មាន​កំហឹង​ជាង​នាងទៅ​ទៀត។

Nicki Minaj បន្ថែម​ថា នាង​មាន​អារម្មណ៍​ខ្មាស​គេ​ណាស់ នៅពេល Cardi B មក​វាយ​ប្រហារ​នាង​កាល​ពី​សប្ដាហ៍​មុន​នោះ។ តារា​ស្រី​រូប​នេះ បាន​អះអាង​ថា នាង​មិន​ដែល​និយាយ​អ្វី​មិន​ល្អ​ពី​កូន​ស្រី​របស់ Cardi B ឡើយ ហើយ​នាង​ក៏​មិន​ដែល​បញ្ចេញ​មតិ​អ្វី​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ចិញ្ចឹម​កូន​ ដូច​ដែល​អ្វី Cardi B បាន​អះអាង​នោះ​ដែរ៕ ​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់