• 2018-09-12 03:36:47
  • ជីវិតតារា

ដើរលេងនៅអឺរ៉ុប៣អាទិត្យសោះ! ខៀវ សានសាណា និងស្វាមីបរទេស ចាយលុយអស់រាប់ម៉ឺនដុល្លារ

  • 2018-09-12 03:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រៀបការ​​​​ជាមួយ​លោក​​  Seraj Sutton  ជន​ជាតិ​អាមេរិក​​កាល​ពី​ថ្ងៃ​​ទី​៨ ខែតុលា ឆ្នាំ​២០១៦​ រួច​មក​​ជីវិត​​ពិធី​ការិនី​ ខៀវ សានសាណា ប្រែប្រួល​ច្រើន ​នាង​​​​គ្មាន​គិត​អ្វី​ក្រៅ​ពី​រឿង​ដើរ​​លេង​ក្រៅ​ប្រទេស​នោះ​ទេ។ ពិសេស​គឺ​បណ្ដា​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប​​ដោយ​ក្នុង​ដំណើរ​កម្សាន្ត​ម្ដង​​គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ​​ត្រូវ​ចំណាយ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​រយៈ​ពេល​ ៣អាទិត្យ។

ខៀវ សានសាណា រៀបរាប់​ថា ជីវិត​នាង និង​ស្វាមី​ក្រោយ​ពី​រៀបការ​ហើយ​​គោល​ដៅ​ធំ​​បំផុត​គឺ​ដឹក​ដៃ គ្នា​ដើរ​លេង​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន​ ដើម្បី​បង្កើត​​ភាព​ផ្អែម​ល្ហែម​ និង​អនុស្សាវរីយ​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន​​តាម​ដែល​អាច​ធ្វើ​បាន។ ដូច្នេះ​ហើយ​ទើប​នាង ប្ដី​បរទេស​​បាន​និយាយ​គ្នា​ថា ក្នុង​១​​ឆ្នាំ​យ៉ាង​ហោច​ណាស់​​​ត្រូវ​ដើរ​លេង​​ទៅ​ប្រទេស​ឆ្ងាយ​ៗ​​ឲ្យ​បាន​ ២។

​“ឆ្នាំ​មុន​បង​ទៅ​ដើរ​លេង​នៅ​ អ៊ីតាលី​ និង​អាល្លឺម៉ង់ តែ​ឆ្នាំ​នេះ​គឺ​បង​ទៅ​​ បារាំង អង់គ្លេស ហើយ​ឆ្នាំ​ក្រោយ​បង​មាន​គម្រោង​ទៅ​អេស្ប៉ាញ និង​អាមេរិក ។ ទៅ​ដើរ​លេង​ឆ្ងាយ​ម្ដង​ ២ប្រទេស​ហ្នឹង​គឺ​បង​ទៅ​រយៈ​ពេល​ ៣អាទិត្យ​ ហើយ​ការ​ចាយ​វាយ​វិញ​ ២ ទៅ​៣​ម៉ឺន​ដុល្លារ​អាមេរិក​​គឺ​ដាច់​ផឹង​តែ​ម្ដង​គ្មាន​សល់​ទេ"។នេះ​បើ​តាម​ពិធី​ការិនី​ចាស់​វស្សា​​បន្ថែម។

​គួរ​បញ្ជាក់​ថា ក្រោយ​​ពី​រៀប​ការ​​ជាមួយ​​លោក Seraj Sutton រួច​មក​ ​ ខៀវ សានសាណា មិន​មាន​គម្រោង​​ចេញ​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ទេ ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​​ក្រុម​ហ៊ុន​ស្វាមី​នាង នៅ​ប្រទេស​កម្ពុជា​ទាំង​អស់។ ដូច្នេះ​ហើយ​ទើប​មិន​ចាំបាច់​​ទៅ​អាមេរិក៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម