• 2018-09-13 02:13:16
  • ព័ត៌មាន

Cardi B នៅ​ប្រកាន់​ជំហរ​របស់​នាង រហូត​ទទូច​ថានឹង​គប់​ស្បែក​ជើង​ដាក់ Nicki ម្ដង​ទៀត បើ​មាន​ឱកាស

  • 2018-09-13 02:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ជម្លោះ​ដ៏​ខ្លាំងក្លា​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​មួយ​កាល​ពី​សប្ដាហ៍​មុន តារា​ចម្រៀង Nicki Minaj បាន​គំរាម Cardi B ថា នាង​នឹង​ស្លាប់ បើ​នាង​ហ៊ាន​វាយ​ដំ​នរណា​ម្នាក់​ផ្សេង​ទៀត​នោះ ប៉ុន្តែ បើ​តាម​ប្រភព​ជិតស្និទ្ធ​ជាមួយ​តារា​ចម្រៀង Cardi B បាន​ប្រាប់​វិប​សាយ TMZ ថា តារា​ស្រី​រូប​នេះ​មិន​មាន​ការ​ស្ដាយ​ក្រោយ​ឡើយ ចំពោះ​ជម្លោះ​រវាង​នាង និង Nicki Minaj នោះ។

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា Cardi គឺ​ពិត​ជា​ខឹង​ខ្លាំង​មែន​ទែន ព្រោះ​នាង​ចង់​ការពារ​កូន​ស្រី​នាង ក្រោយ​ឮ Nicki និយាយ​ដើម​គ្រួសារ​នាង​បែប​នេះ។ Cardi ថែម​ទាំង​និយាយ​ថា នាង​អាច​នឹង​គប់​ស្បែក​ជើង​កែង​របស់​នាង​ដាក់ Nicki ម្ដង​ទៀត បើ​សិន​ជា​នាង​មាន​ឱកាស។​

ទោះ​បី​ជា​ តារា​ចម្រៀង Nicki Minaj បដិសេធ​ថា​មិន​បាន​និយាយ​អ្វី​ប៉ះពាល់​កូន​ស្រី Cardi B ក្នុង​កម្មវិធី Queen Radio កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​ដោយ ប៉ុន្តែ Cardi B នៅ​តែ​អះអាង​ថា Nicki និយាយ​កុហក​យក​រួច​ខ្លួន​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម