- 2018-09-13 04:04:55
- ជីវិតតារា
តួនាង សីតា ព្រះរាម និងព្រះលក្ខ្សណ៍ សម្ដែងល្ខោនខោលម្ដង បានប្រាក់តិចហួសស្មាន
- 2018-09-13 04:04:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួនាង សីតា ព្រះរាម និងព្រះលក្ខ្សណ៍ សម្ដែងល្ខោនខោលម្ដង បានប្រាក់តិចហួសស្មាន
ចន្លោះមិនឃើញ
ការសម្ដែងល្ខោនខោល ត្រូវចំណាយពេលហាត់រៀន និងហាត់សមច្រើនដង ទម្រាំអាចមានឱកាសចេញសម្ដែងលើឆាក បង្ហាញជូនទស្សនិកជន។ ប៉ុន្តែសម្រាប់ការសម្ដែងម្ដងៗ តួសំខាន់ៗ ដូចជា សីតា ព្រះរាម និងព្រះលក្ខ្សណ៍បានប្រាក់កម្រៃតិចតួច មិនដូចតារាចម្រៀងសម័យឡើងឆាកតន្ត្រីម្ដងនោះទេ។
បើតាម យុវជន គង់ ដារិទ្ធ សម្ដែងជាតួ សីតា ប្រាប់ថា ពេលខ្លួនឡើងសម្ដែងឲ្យសមាគមសិល្បៈសុវណ្ណភូមិ ម្ដងៗ ទទួលបានប្រាក់ចន្លោះពី ១៥ដុល្លារ ទៅ ៣០ដុល្លារ។ រីឯ តួដូចជា ព្រះរាម ព្រះលក្ខ្សណ៍ក៏ទទួលបានចំនួនទឹកប្រាក់បែបនេះដូចគ្នាដែរ។
បើតាមប្រធានសមាគមសុវណ្ណភូមិ លោក ម៉ាន កុសល ធ្លាប់ផ្ដល់បទសម្ភាសឲ្យ Sabay ដឹងថា សិល្បករម្នាក់ទទួលបាន ៣០ដុល្លារស្មើៗគ្នាមិនថាតួឯក ឬរងនោះឡើយ។ ចំពោះតួសម្ដែងទាំងអស់ គឺត្រូវហាត់សមជាមុនសិនមុនសម្ដែង ហើយថ្ងៃហាត់សមនេះក៏ត្រូវគិតប្រាក់ឱ្យតួដែរ។ សម្រាប់សមាគមសិល្បៈសុវណ្ណភូមិ ឱ្យប្រាក់ហាត់សមជាមធ្យម ក្នុង១ម៉ោង៣ដុល្លារ ហើយមួយថ្ងៃហាត់ប្រហែលជា៣ទៅ៤ម៉ោង។
លោក បន្ថែមថា ការគិតតម្លៃទៅឱ្យសិល្បករទាំងថ្ងៃហាត់សម និងថ្ងៃសម្ដែងបានប្រាក់តិច ឬច្រើនអាស្រ័យទៅតាមកម្មវិធីតូចឬធំ និងអាស្រ័យទៅលើអ្នកឧបត្ថម្ភដែរ បើម្ចាស់ឧបត្ថម្ភជួយប្រាក់ច្រើននោះសិល្បករក៏ទទួលបានប្រាក់ច្រើនទៅតាមនោះដែរ នេះសម្រាប់ការសម្ដែងក្នុងស្រុក៕