• 2018-09-13 05:10:41
  • ព័ត៌មាន

ខ្លាំងមែន! សម្រែកច្រៀងក្មេងស្រីពូកែអៀននេះ ឡើងមាន​អំណាច អ្នកមើលភ្ញាក់ចំហមាត់គ្រប់គ្នា

  • 2018-09-13 05:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​សមត្ថភាព​ខ្ពស់​ទើប​បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ដែល​មាន​អាយុ​ត្រឹម​ ១៤​ឆ្នាំ​ ឈ្នះ​ចិត្ត​គណៈកម្មការ​ បាន​ប៊ូតុង​មាស​ភ្លាម​ ក្រោយ​បញ្ចប់​ការសម្ដែង​ក្នុង​វគ្គ​ Audition សប្ដាហ៍​ទី​ ៣។

ក្មេង​ស្រី​ម្នាក់​ដែល​ពូកែ​អៀន​ឈ្មោះ​ Courtney Hadwin បាន​មក​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដោយសារ​សំឡេង​ពូកែស្រែកប្រៀបដូចតោកំណាច ជាមួយ​ចង្វាក់​បែប​ Rock ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​បំផុត។ មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​សប្ដាហ៍​ ទី​ ២​នេះ នាង​ក៏​នៅ​តែ​រក្សា​បាន​ប្រជាប្រិយភាព និង​សមត្ថភាព​ច្រៀង​កម្រ​មាន​អ្នក​ធ្វើ​បានដដែល។

​វិល​មក​វិញ​ក្នុង​វគ្គ​ថ្មី​ Courtney បាន​លើក​យក​បទ​ចម្រៀង​មាន​ចំណង​ជើង​​ថា "Born To Be Wild" របស់ Steppenwolf មក​ច្រៀង។ ឃើញ​ក្មេង​មែន​ ប៉ុន្តែ​ពេល​នាង​ច្រៀង​ ប្រៀប​ដូច​តារា​មាន​ទេពកោសល្យ​រាប់​ឆ្នាំ​ ពោរពេញ​ដោយ​កម្លាំង​ពេញ​ខ្លួន។

ទស្សនា​វីដេអូ​ដួច​ខាង​ក្រោម៖

ជាលទ្ធផល​ Courtney Hadwin ក៏​បាន​ជាប់​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​ជោគជ័យ​ និង​កំពុង​ត្រៀម​ខ្លួន​ប្រកួត​សមត្ថភាព​ជាបន្ត​នៅ​វគ្គ​សំខាន់​ជាមួយ​បេក្ខជន​ផ្សេង​ទៀត៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី