• 2018-09-17 04:25:24
  • ជីវិតតារា

មិនបានប៉ះគ្នា២ឆ្នាំ ខៀវ សានសាណា ពោលនឹកតាប៊ុយ

  • 2018-09-17 04:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​ចាស់​វស្សា​ ខៀវ សានសាណា ពោល​​ពាក្យ​នឹក​ដល់​ តាប៊ុយ ក្រោយ​ពី​អាក់ខាន​មិន​បាន​ប៉ះ​គ្នា​២​ឆ្នាំ​ក្នុង​កម្មវិធី​ពេញ​"ពេញចិត្ត​ឬ​អត់?" ដោយ​ប្ដូរ​ សុភ័ក្រ្ដ កុសុមា មក​ជំនួស​​ខណៈ​ក្រុម​ហ៊ុន​ឲ្យ​នាង ទៅ​កាន់​កម្មវិធី​ផ្សេង។

​​ខៀវ សានសាណា ថា ក្រោយ​ពី​អវត្តមាន​​ក្នុង​កម្មវិធី​ខាង​លើ​ជាមួយ​ តាប៊ុយ រួច​មក​មាន​ហ្វេន​​ៗ​ជា​ច្រើន​បាន​ឆាត​មក​សួរ​នាំ​ថា ចង់​ស្ដាប់​សំឡេង​សើច​ឮៗ​របស់​នាង​ទៀត​ ហេតុ​អ្វី​បាន​​ជា​ឈប់​ពី​​កម្មវិធី​​"ពេញ​ចិត្ត​ឬ​អត់?" ​ដោយ​គ្មាន​​ជម្រាប​ដំណឹង​ដល់​ពួក​គេ​ជា​មុន​សូម្បី​តែ​បន្តិច។

ជា​មួយ​គ្នា​នេះ​ដែរ​នាង​៖“ពេល​ឃើញ​​ប្អូន​គាត់​សួរ​នាំ​អ៊ី​ចឹង​ធ្វើ​ឲ្យ​បង​នឹក​ដល់​ តាប៊ុយ ដែល​ជា​ដៃ​គូ​សើច​ឮៗ​ដូច​គ្នា តែ​មេ​គាត់​ឲ្យ​បង​មក​កាន់​កម្មវិធី​ផ្សេង។ ណា​មួយ​ឥឡូវ​បង​មាន​កម្មវិធី​ផ្សេង​ច្រើន​ ហើយ​គាត់​​ក៏​ជាប់​រវល់​ដូច​គ្នា អ៊ី​ចឹង​ហើយ​ទើប​​ពួក​យើង​ទាំង​ពីរ​អត់​បាន​ជួប​គ្នា"។

ទោះ​បី​ជា​ ខៀវ សានសាណា ធ្លាប់​សាង​កេរ្តិ៍​ល្បី​រន្ទឺ​ក្នុង​កម្មវិធី​​ខាង​លើ​នា​ពេល​កន្លង​មក​ក្ដី​ តែ​នាង មិន​ដែល​មាន​កូន​ចិត្ត​ចង់​ត្រឡប់​ទៅ​កាន់​​កម្មវិធី​មួយ​​ដដែល​នេះ​ឡើយ។ ដោយ​សារ​តែ​គិត​ថា​កម្មវិធី​ "ពេញ​ចិត្ត​ឬ​អត់?” នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​​​ដដែល​ ក្រោម​វត្ត​មាន​ តាប៊ុយ និង សុភ័ក្រ្ដ កុសុមា ចាប់​ដៃ​គ្នា​ជា​ពិធី​ករ​ និង​ពិធីការិនី៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម