- 2018-09-18 02:30:57
- ជីវិតតារា
ល្បីថាស្រលាញ់គ្នា តែទីបំផុតតារាប៉ុន្មានគូនេះ មិនបានជួបគ្នាដូចបំណងអ្នកគាំទ្រ
- 2018-09-18 02:30:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថាស្រលាញ់គ្នា តែទីបំផុតតារាប៉ុន្មានគូនេះ មិនបានជួបគ្នាដូចបំណងអ្នកគាំទ្រ
ចន្លោះមិនឃើញ
តារាប្រុសស្រីជាចម្រើន ត្រូវបានអ្នកគាំទ្រចង់ឲ្យ Idol របស់ខ្លួន ស្រលាញ់គ្នាមែនទែន ក្រោយពីឃើញពួកគេស្និទ្ធស្នាល និងស័ក្ដិសមជាគូស្នេហ៍។ ប៉ុន្តែ៤គូខាងក្រោមនេះ ដំបូងពិតជាធ្វើឲ្យអ្នកគាំទ្រមានសង្ឃឹម និងគិតថា ពួកគេប្រហែលស្រលាញ់គ្នាមែនទែនហើយ តែទីបំផុត គូស្នេហ៍ពិតប្រាកដរបស់ពួកគេ ជាអ្នកផ្សេងទៅវិញ។
ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ
តារាចម្រៀងច្រៀងរួមទ្រនំហង្សមាសតែមួយ ធ្លាប់ធ្វើឲ្យអ្នកគាំទ្រមានសង្ឃឹម ដោយសារទំនាក់ស្និទ្ធស្នាលរបស់ពួកគេ។ អ្នកគាំទ្ររបស់តារាល្បីទាំងពីរ សុទ្ធតែចង់ឲ្យ Idol របស់ពួកគេស្រលាញ់គ្នាមែនទែន ។ ប៉ុន្តែអ្វីមិនដូចការគិត ព្រោះកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មិនមានស្នេហាលើលោក ឆន សុវណ្ណរាជឡើយ ហើយគូស្នេហ៍ពិតប្រាកដរបស់ម្ចាស់បទ "កាត់ចិត្តបែបណា" គឺប្អូនប្រុសថៅកែហង្សមាស ដែលអ្នកទាំងពីរថែមទាំងបានភ្ជាប់ពាក្យរួចថែមទៀត។
នី រតនា និង ឈិន ម៉ានិច្ច
ក្រោយកញ្ញា ឈិន ម៉ានិច្ច ជាប់ជាម្ចាស់ពាន Cambodian Idol រដូវកាលទី២ ហើយបានពាក់ចិញ្ចៀនម៉ូដដូចគ្នា នឹងលោក នី រតនា ម្ចាស់ពានCambodian Idol រដូវកាលទី១ គួបផ្សំនឹងការច្រៀងចាប់ដៃគូជាមួយគ្នាទៀតផង បានធ្វើឲ្យអ្នកទាំងពីរត្រូវគេផ្គូផ្គង។ អ្នកគាំទ្រ សុទ្ធតែចង់ឃើញអ្នកទាំងពីរបើកបេះដូង ទទួលយកគ្នាទៅវិញទៅមក ដោយមិនចង់ឃើញត្រឹមផ្អែមល្ហែម លើឆាកបែបនេះនោះទេ។ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រលះ ដូចអំបិលត្រូវទឹក ព្រោះ ម្ចាស់បទ "នារីក្នុងសុបិនបងគឺជាអូន" បានធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែក នៅពេលលោក នី រតនា ប្រកាសភ្ជាប់ពាក្យជាមួយ កូនស្រី អ្នកជំនួញមានទ្រព្យម្នាក់។
ពាក់មី និង ខ្ញុង
លេងកំប្លែងជាមួយគ្នាយូរៗទៅ អ្នកណាក៏ល្បីថា អ្នកទាំងពីរស្រលាញ់គ្នាដែរ ទោះម្នាក់ៗប្រឹងប្រកែករៀងខ្លួនក៏ដោយ។ មិនខុសគ្នានឹងគូខាងលើដែរ តារាកំប្លែងខ្ញុង លែងឲ្យទស្សនិកជនងឿងឆ្ងល់ពីទំនាក់ទំនងខ្លួន រវាងនាយ ពាក់ មី បន្តទៀត ក្រោយពីសំពះក្រាបផ្ទឹមជាមួយ នាយ កៃដ រួមរស់គ្នាជាប្ដីប្រពន្ធមក។
អ៊ីណូ និង នាង គន្ធា
ច្រៀងរួមទ្រនំជាមួយគ្នា និងថែមទាំងស្និទ្ធស្នាលគ្នាប្លែក ហើយមើលថែទាំស្ទើរមួយចប់ មិនឲ្យឃ្លាតឆ្ងាយពីក្រសែភ្នែក ធ្វើឲ្យតារាចម្រៀងមួយគូនេះត្រូវគេសង្ស័យនិងផ្គូផ្គង ជាគូស្នេហ៍។ ទោះតាមថែ និងព្រួយបារម្ភយ៉ាងណា អ្នកទាំងពីរក៏ត្រូវធ្វើឲ្យអ្នកគាំទ្រខកចិត្ត ដោយសារលោក អ៊ី ណូ មានម្ចាស់ចិត្តជាអ្នកគ្រូពេទ្យរួចហើយ និងថែមទាំងកំណត់ពេលវេលារៀបការទៀតផង ។ មួយគូនេះ មិនខុសពីគូខាងលើ បានត្រឹមអ្នកគាំទ្រផ្កូផ្គង តែមិនបានស្រលាញ់គ្នាមែនទែន៕