• 2018-09-20 02:00:43
  • ព័ត៌មាន

គូ​ស្នេហ៍​រឿង "Goblin” ប៉ះ​គ្នា​ម្ដង​ទៀត ក្នុង​រឿង​ភាគ​ថ្មី

  • 2018-09-20 02:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួអង្គ​ក្នុង​រឿង​ភាគ​ដ៏​ល្បី "Goblin” តារា​សម្ដែង Lee Dong Wook និង Yoo In Na កំពុង​តែ​ពិភាក្សាគ្នា ថត​ខ្សែ​ភាពយន្ត​ថ្មី​បន្ទាប់​របស់​ tvN ដែល​មាន​ចំណង​ជើង​ថា "Touch Your Heart”។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កញ្ញា​នេះ អ្នក​តំណាង​ខាង​ទូរទស្សន៍ tvN បាន​បញ្ជាក់​ថា តារា​សម្ដែង Lee Dong Wook និង Yoo In Na អាច​នឹង​ក្លាយ​ជា​តួ​ឯក​ក្នុង​រឿង​ថ្មី​របស់​ខ្លួន។ តារា​សម្ដែង Yoo In Na ដំបូង​ឡើយ ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​ទទួល​សំណើ​នេះ​ហើយ ហើយ​ឥឡូវ​នេះ ខាង​អ្នក​គ្រប់គ្រង​របស់​តារា​ទាំង​២​រូប​នេះ​បាន​ទទួល​​ការ​ស្នើ​សុំ​នេះ​ហើយ។

“Touch Your Heart” ជា​ខ្សែ​ភាពយន្ត​មួយ​ និយាយ​ពី​ជីវិត​តារា​សម្ដែង​ស្រី​ដ៏​ល្បី​ Oh Jin Shim ដែល​បាន​ធ្លាក់​ប្រជាប្រិយភាព​របស់​នាង ដោយសារ​​តែ​មាន​បញ្ហា​រឿង​អាស្រូវ​ស្នេហា​ជាមួយ​​មេធាវី​ Kwon Jung Rok។ រឿង​ភាគ​ថ្មី​នេះ​ដែរ គ្រោង​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ខែ​មករា ឆ្នាំ ២០១៩​ខាង​មុខ​នេះ៕ ​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម