• 2018-09-22 09:30:07
  • ព័ត៌មាន

ប្រុសៗ​អាច​បាក់​ស្រឹប បើ​ឃើញ​តូតា​ក្នុង​ឈុត​រៀបការ​ព្រឹក​មិញ

  • 2018-09-22 09:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តូតា បាន​ចូល​រួម​ក្នុង​ពិព័រណ៍​អាពាហ៍ពិពាហ៍​កាល​ពី​ព្រឹក​មិញ ដោយ​បាន​ស្លៀក​រ៉ូប​មង្គល​ការ​ពណ៌​ទឹកមាស លាយ​ជាមួយ​នឹង​រោម​ក្ងោក ដែល​ច្នៃ​ដោយ​សម្អាង​ការ​ម្កុដមាស​ខ្មែរ សហការ​ក្រុម​រចនា​ម៉ូដ​ខ្មែរ​ឌីហ្សាញ។

តោះ​មើល​រ៉ូប និង​សម្រស់​តូតា​ពេល​ពាក់​រ៉ូប​រៀបការ​តិច​មើល៖

អ្នក​ស្រី គង់ សុត្រាវី ម្ចាស់​សម្អាង​ការ​ម្កុដ​មាស​ខ្មែរ បាន​លើក​ឡើង​ទាក់ទង​នឹង​រ៉ូប​ដែល​រចនា​ថ្មី ហើយ​ប្លែក ដើម្បី​ឲ្យ​តូតា និង​តារា​ស្រី​ផ្សេង​ទៀត​ពាក់​ក្នុង​ពិព័រណ៍​ខាង​លើ​ថា៖ "ការ​រចនា​របស់​ក្រុមហ៊ុន​ខ្មែរ​ឌីហ្សាញ ដែល​សហការ​ជាមួយ​យើង​នេះ គឺ​ធ្វើ​មក​ផ្ចិតផ្ចង់​បំផុត និង​បាន​សិក្សា​ស្រាវជ្រាវ ដើម្បី​ចេញ​មក​ស្អាត ហើយ​មិន​ចម្លង​ស្នាដៃ​ពី​អ្នក​ណា ឬ​ប្រទេស​ណា​មួយ​ឡើយ ព្រោះ​យើង​កូន​ខ្មែរ​មាន​សមត្ថភាព មិន​អន់​នោះ​ដែរ"។

បន្ថែម​ពី​នេះ ក្នុង​ពិព័រណ៍​អាពាហ៍ពិពាហ៍​រយៈពេល ២ថ្ងៃ (២២-២៣ កញ្ញា) នេះ សម្អាង​ការ​ម្កុដមាស​ខ្មែរ ក៏​មាន​ការ​បញ្ចុះ​តម្លៃ ១៥% ហើយ​គ្រប់​កញ្ចប់​ទាំង​អស់ កូន​ក្រមុំ​អាច​កុម្ម៉ង់​រើស​សម្លៀក​បំពាក់​ថ្មី​បាន​តាម​ចិត្ត​ផង​ដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម ទាក់​ទង​ផ្ទះ​វិឡា​លេខ 10A សង្កាត់​បឹង​កក់ ១ ខណ្ឌ​ទួល​គោក លេខ​ទូរសព្ទ 012 776 151/ 098 776 151/ 010 50 20 50 ឬ​ទៅ​ស្តង់​ពិព័រណ៍​ផ្ទាល់​នៅ​កោះ​ពេជ្រ៕

អត្ថបទ៖ វិទូ

មតិយោបល់
អត្ថបទពេញនិយម