• 2018-09-23 02:06:28
  • ព័ត៌មាន

ដល់ក រ៉ាប៊ី និង ម្ចាស់បទ"វាយម៉ាលុយ"ចាក់ក្បាច់ផ្អើលពេញព្រលានយន្តហោះ មុនឡើងទៅកូរ៉េយប់មិញ

  • 2018-09-23 02:06:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ឡើង​យន្ត​ហោះ​ទៅ​​ច្រៀង​នៅ​កូរ៉េ​ដែល​ដឹក​នាំ​ដោយ​ឧកញ៉ា​ ឡេង ណាវ៉ាត់ត្រា កាល​ពី​យប់​មិញ​​​តារា​ចម្រៀង​ស្រី​​២​រូប​​ រ៉ាប៊ី និង​ ម្ចាស់​បទ"វាយម៉ាលុយ"​ គឺ​កញ្ញា​ តី បាន​ពួត​ដៃ​គ្នា​ចាក់​ក្បាច់​រាំ​បទ​"មាន់​ស្រែ" ផ្អើល​អស់​ពុក​ម៉ែ​បង​ប្អូន​​នៅ​ទីនោះ​មក​ចោម​រោម​​ទស្សនា។

​ខណៈ​ពេល​​ចាក់​ក្បាច់​ជូន​ពុក​ម៉ែ​បង​ប្អូន​​ឲ្យ​កម្សាន្ត​សប្បាយ​រីករាយ​ រ៉ាប៊ី និង​ តី បាន​ទាញ​ដៃ​លោក ប៉ែន ចំរ៉ុង ព្រម​ទាំង​ ឧកញ៉ា​វ័យ​ក្មេង​ ឡេង ណាវ៉ាត់ត្រា ឲ្យ​ចូល​រាំ​លេង​កម្សាន្ត​​ធ្វើ​ឲ្យ​​​អ្នក​គាំទ្រ​នៅ​ទីនោះ​ផ្ទាល់​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង​ផង​ដែរ។

រ៉ាប៊ី ថា ដំណើរ​​ចេញ​ទៅ​ច្រៀង​នៅ​កូរ៉េ​ ដែល​ដឹក​នាំ​ដោយ​ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា គឺ​មាន​រយៈ​ពេល​ ៤ថ្ងៃ​ហើយ​នាង នឹង​យក​បទ​ "មាន់​ស្រែ​" ទៅ​បក​ស្រាយ​ដើម្បី​ឲ្យ​បង​ប្អូន​ខ្មែរ​រស់​នៅ​ និង​ធ្វើ​ការ​នៅ​ទីនោះ​បាន​រាំ​លេង​កម្សាន្ត​ទាំង​អស់​គ្នា។

ក្រៅ​ពី​​ រ៉ាប៊ី និង កញ្ញា តី ការ​ចេញ​ទៅ​ច្រៀង​នៅ​កូរ៉េ​ម្ដង​នេះ​ក៏​មាន​កំពូល​តារា​ចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា និង​កូន​ប្រុស​ទាំង​៣​ដ៏​ស្រស់​សង្ហា​របស់​លោក ព្រាប សុវត្ថិ ផង​ដែរ៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម