- 2018-09-23 03:48:07
- ជីវិតតារា
ស៊ឹម សុរ៉ាមភូមិ ត្រៀមវាយលុកទីផ្សារដឹកនាំសម្ដែង ក្រោមស្នាដៃអ៊ុំប្រុស ឱក សុគន្ធកញ្ញា
- 2018-09-23 03:48:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ឹម សុរ៉ាមភូមិ ត្រៀមវាយលុកទីផ្សារដឹកនាំសម្ដែង ក្រោមស្នាដៃអ៊ុំប្រុស ឱក សុគន្ធកញ្ញា
ចន្លោះមិនឃើញ
តារាចម្រៀង និងសម្ដែង ស៊ឹម សុរ៉ាមភូមិ ត្រៀមសហការជាមួយផលិតករបរទេសដើម្បីវាយលុកទីផ្សារដឹកនាំសម្ដែង។ ក្រោយទទួលវិញ្ញាបនបត្រ វគ្គបណ្ដុះបណ្ដាលឯកទេសនិពន្ធ ដឹកនាំរឿង ភាពយន្ត វីដេអូ ក្រោមការបង្ហាត់បង្រៀនពីលោកគ្រូ ឱក ប៊ុនធឿន ត្រូវជាអ៊ុំប្រុសបង្កើតតារាចម្រៀង ឱក សុគន្ធកញ្ញា។
ស៊ឹម សុរ៉ាមភូមិ ថា មុនទទួលបានវិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលឯកទេសនិពន្ធ ដឹកនាំរឿង ភាពយន្ត វីដេ នេះលោក និងមិត្តភ័ក្ដិរួមថ្នាក់បាន និពន្ធ និងដឹកនាំរឿងជាច្រើនរឿងឲ្យលោកគ្រូ ឱក ប៊ុនធឿន ជាអ្នកវិនិច្ឆ័យ។ ឯភាពយន្តចុងក្រោយដែលរូបលោក និង មិត្តរួមថ្នាក់មួយចំនួនជោគជ័យក្នុងវគ្គបណ្ដុះបណ្ដាលនេះគឺរឿង"សំរាម" ។
ត្បិតកន្លងមក ស៊ឹម សុរ៉ាមភូមិ មានបទពិសោធន៍ក្នុងការដឹកនាំសម្ដែងក៏ដោយ តែក្រោយពីសិក្សាវគ្គបណ្ដុះបណ្ដាលខាងលើ កាន់តែធ្វើឲ្យខ្លួន យល់ច្បាស់ពីបច្ចេកទេសក្នុងការដឹកនាំ និងនិពន្ធរឿង។ ដូច្នេះហើយលោក សន្យាថានឹងយកចំណេះជំនាញទាំងនេះទៅសហការជាមួយបទេស និងផលិតករក្នុងស្រុកមួយចំនួនដើម្បីឲ្យកុនខ្មែរមានគុណភាពល្អ ដើម្បីទៅប្រកួតប្រជែងទីផ្សារអន្តរជាតិ។
ជាចុងក្រោយលោក សឹម សុរ៉ាមភូមិ សូមថ្លែងអំណរគុណដល់លោកគ្រូសាស្ត្រាចារ្យ ឱក ប៊ុនធឿន ដែលបានប្រើប្រាស់ពេលវេលាដ៏មានតម្លៃប្រឹងប្រែងបង្ហាត់បង្រៀន លោក ក៏ដូចជាមិត្តភ័ក្ដិរួមថ្នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យឯកទេសនិពន្ធ ដឹកនាំរឿងភាពយន្ត វីដេអូ៕