• 2018-09-24 02:12:26
  • ជីវិតតារា

ច្បាស់ការហើយក្មួយប្រុស ព្រាប សុវត្ថិ កំណត់ថ្ងៃត្រៀមចូលរោងការជាមួយ សាត រស្មី

  • 2018-09-24 02:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ភ្ជាប់​ពាក្យ​ជាមួយ​អតីត​តារា​សម្ដែង​ សាត រស្មី ប៉ុន្មាន​ខែ​កន្លង​ទៅ​ឥឡូវ​កំលោះ​សង្ហា ឆៃដា ពិសិដ្ឋ ត្រូវ​ជា​ក្មួយ​ប្រុស​បង្កើត​លោក​​​ ព្រាប សុវត្ថិ បាន​កំណត់​​ថ្ងៃ​ត្រៀម​ចូល​រោង​ការ​ហើយ។

ឆៃដា ពិសិដ្ឋ ថា៖" បាទ​បង​ក្រោយ​ពី​ភ្ជាប់​ពាក្យ​រួច​​​ពួក​យើង​ទាំង​ពីរ​​បាន​គិត​គូ​គ្នា​រួច​រាល់​ហើយ​ថា នឹង​ចូល​រោង​ការ​នៅ​២​ឆ្នាំ​ទៀត​ ប្រហែល​ចុង​ឆ្នាំ​ ២០២០ ឬ ដើម​ឆ្នាំ​ ២០២១ អត់​ទាន់​ប្រាកដ​ចាំ​មើល​ដល់​ពេល​ហ្នឹង​សិន​បង"។

មូល​ហេតុ​ដែល​​ពន្យារ​ពេល​រៀប​ការ​ដល់​ទៅ​២​ឆ្នាំ​ដោយ​សារ​តែ ម្នាក់​ៗ​​ជាប់​រវល់​ការ​ងារ​រកស៊ី​រៀង​ៗ​ខ្លួន ហើយ​មួយ​វិញ​ទៀត​អំឡុង​ពេល​នេះ​លោក ​នៅ​ក្មេង​រង់ចាំ​បន្តិច​ទៀត​ក៏​មិន​យឺត​ពេល​ដែរ។ នៅ​ថ្ងៃ​ជយមង្គល​ខាង​មុខ​កំលោះ​សង្ហា ឆៃដា ពិសិដ្ឋ ​ត្រៀម​នឹង​អញ្ជើញ​ភ្ញៀវ​សិល្បៈ​​មួយ​ចំនួន​ចូល​រួម​ផង​ដែរ។

អតីត​តារា​សម្ដែង​ សាត រស្មី និង​ក្មួយ​ប្រុស​​ ព្រាប សុវត្ថិ បាន​ស្គាល់​គ្នា​​ជិត​ ៣ ឆ្នាំ​មក​ហើយ​ តែ​បើ​និយាយ​រឿង​ស្រឡាញ់​គ្នា​វិញ​បាន​​១ ឆ្នាំ។ ដោយ​ពន្លក​ស្នេហ៍​មួយ​នេះ​បាន​ដុះ​លូត​លាស់​ឡើង​នៅ​ចុង​ឆ្នាំ​ ២០១៧ តាម​រយៈ​ហ្វេសប៊ុក៕​​​​​​​

រូបថត៖ពីហ្វេសប៊ុក សាត រស្មី និងក្មួយប្រុស ព្រាប សុវត្ថិ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី