• 2018-09-24 07:46:04
  • ជីវិតតារា

រ៉ាប៊ី ហួសចិត្តក្រោយផ្ទុះព័ត៌មានថា ក្បាច់រាំថ្មីរបស់ខ្លួនធ្វើឲ្យតាៗគាំងបេះដូង

  • 2018-09-24 07:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ រ៉ាប៊ី មាន​អារម្មណ៍​ហួស​ចិត្ត​ក្រោយ​ផ្ទុះ​ព័ត៌មាន​​ពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ថា​ ក្បាច់​រាំ​ថ្មី​​ខ្លួន​​ដែល​ខំ​ចំណាយ​ពេល​​វេលា​ដ៏​មាន​តម្លៃ​ប្រឹង​ប្រែង​​ហ្វឹកហាត់​រយៈ​ពេល​ ៣សប្ដាហ៍​មក​បែរ​ជា​មាន​ការ​លើក​ឡើង​ថា៖"ក្បាច់រាំថ្មី រ៉ាប៊ី ធ្វើឲ្យតាៗគាំងបេះដូង"។

រ៉ាប៊ី ថា ក្បាច់​រាំ​​បទ ​"លុយ​លុយ" មិន​មាន​ចំណុច​ណា​មួយ​​​ធ្វើ​ឲ្យ​តាៗ​ទប់​អារម្មណ៍​មិន​បាន​ដល់​ថ្នាក់​គាំង​បេះ​ដូង​​​ឡើយ​ ព្រោះ​សម្លៀក​បំពាក់​​ដែល​នាង​ស្លៀក​ក្នុង​ពេល​ចាក់ក្បាច់​​មិន​ខើច​សិចស៊ី​ជ្រុល​ហួស​ហេតុ​​ពេក​ដល់​ថ្នាក់​ទទួល​យក​មិន​បាន​នោះ​ទេ។

មួយ​វិញ​ទៀត​ក្បាច់​រាំ​ថ្មី​នេះ​ម្ចាស់​បទ​"មាន់​ស្រែ" ធ្វើ​ឡើង​តម្រូវ​មិត្ត​យុវវ័យ​ដែល​ស្រឡាញ់​គាំទ្រ​​ខ្លួន​រហូត​មក។នាង​ថា៖" ក្បាច់​រាំ​អ៊ី​​ចឹង​សោះ​ធ្វើ​ឲ្យ​តា​ៗ​គាំង​បេះ​ដូង​ ហួស​ចិត្ត​ហ្មង​ អត់​មាន​អី​ត្រូវ​គាំង​​បេះ​​ដូង​ផង​ខ្ញុំ​បង្កើត​ក្បាច់​ហ្នឹង​ឡើង​ដើម្បី​តម្រូវ​ចិត្ត​ហ្វេនៗ​ខ្ញុំ​​សោះ​ហ្នឹង"។

ទោះ​បី​​ជា​មាន​ការ​លើក​ឡើង​ដូច្នេះ​ក្ដី​​តែ​​​ រ៉ាប៊ី សប្បាយ​ចិត្ត​​ ព្រោះ​ក្រោយ​ពី​ចេញ​ MV ក្បាច់​រាំ​ថ្មី​របស់​នាង មាន​ការ​គាំទ្រ​ច្រើន​ជាង​រិះ​គន់​​៕

ទស្សនាក្បាច់រាំថ្មីរបស់ រ៉ាប៊ី ខាងក្រោម

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី