• 2018-09-25 07:07:58
  • ជីវិតតារា

Sam Smith និយាយ​ពី​​ការ​បែកបាក់​ស្នេហា​ជាមួយ​អតីត​មិត្ត​ប្រុស​ជា​លើក​ដំបូង

  • 2018-09-25 07:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត The Times of London តារា​ចម្រៀង Sam Smith បាន​បើក​កកាយ​ពី​បញ្ហា​បែកបាក់​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ប្រុស​ក្នុង​រឿង "13 Reasons Why” លោក Bradon Flynn ជា​លើក​ដំបូង។

ក្នុង​កិច្ច​សម្ភាស​នោះ​ដែរ តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ថា៖ "ខ្ញុំ​នៅ​តែ​ព្យាយាម​គិត​ថា ខ្ញុំ​បាន​ទទួល​បទ​ពិសោធ​គ្រប់​យ៉ាង​ពី​ទំនាក់ទំនង​មួយ​នេះ និង​អ្វី​ដែល​មាន​ន័យ​សម្រាប់​ខ្ញុំ។ ស្នាម​របួស​មួយ​នេះ នៅ​មិន​ទាន់​សះ​នៅ​ឡើយ​ទេ"។ ​យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​ជា​ពួកគេ​បាន​បញ្ចប់​ទំនាក់ទំនង​គ្នា​ហើយ​ក៏​ពិត​មែន ប៉ុន្តែ​តារា​ចម្រៀង​ប្រុស​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ដែរ​ថា ពួកគេ​បាន​បញ្ចប់​វា​ដោយ​ស្ងប់បំផុត ហើយ​នៅ​តែ​និយាយ​ល្អ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ម្ចាស់​បទ "Too Good At Goodbye” រូប​នេះ បាន​បន្ថែម​ទៀត​ថា៖ "បើ​និយាយ​ពី​អតីត​មិត្ត​ប្រុស​របស់​ខ្ញុំ Bradon គាត់​សុខ​សប្បាយ​ធម្មតា​ទេ។ ទំនាក់ទំនង​របស់​ពួកយើង​នៅ​តែ​ល្អ មិន​មាន​ការ​ខឹង​សម្បារ​ចំពោះ​គ្នា​អី​នោះ​ទេ"។

គួរ​រម្លឹក​ដែរ​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧ តារា​ចម្រៀង Sam Smith បាន​ប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​រវាង​លោក និង​តារា​សម្ដែង Bradon Flynn ជា​ផ្លូវ​ការ ក្រោយ​ពួកគេ​ត្រូវ​បាន​ប្រទះ​ឃើញ ឈរ​ថើប​គ្នា​ជា​ដំបូង នៅ​ខែ​តុលា ក្នុង​ឆ្នាំ​ដដែល៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់