• 2018-09-25 08:42:00
  • ព័ត៌មាន

Elsa Pataky ច្រាន​ចោល​ព័ត៌មាន​ថា​ខ្លួន​​អន់​ចិត្ត​ពេល​តួ​ស្រី​រឿង "Fifty Shades” សរសើរ​រាង​ប្ដី

  • 2018-09-25 08:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Dakota Johnson បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី Vogue ប្រចាំ​ប្រទេស​អូស្ត្រាលី​ថា​ ការ​ជ្រើស​រើស​យក​តារា​សម្ដែង Chris Hemsworth មក​សម្ដែង​រឿង "Bad Times at the El Royale” គឺ​ជា​កំហុស​ដ៏​ធំ​មួយ ព្រោះ​ធ្វើ​ឲ្យ​នាង​បែក​អារម្មណ៍​ពេល​សំដែង​ពេល​ឃើញ​តារា​ប្រុស​សង្ហា​រូប​នេះ​ដោះ​អាវ។

តួ​ស្រី​ក្នុង​រឿង​ "Fifty Shades” រូប​នេះ​និយាយ​ថា​ រូប​រាង​របស់ Chris ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​នៅ Studio ស្រឡាំងកាំង​ ពេល​លោក​សម្ដែង​ឈុត​ដោះ​អាវ គ្មាន​អ្នក​ណា​អាច​ផ្ដោត​​អារម្មណ៍​បាន​​នោះ​ទេ។ ស្រាប់​តែ​ថ្មីៗ​នេះ មាន​សារព័ត៌មាន​​មួយ​ចុះ​ផ្សាយ​ថា នាង​មិន​ពេញ​ចិត្ត​ទេ​ពេល តារា​សម្ដែង Dakota Johnson និយាយ​សរសើរ​រាង​ប្ដី​ខ្លួន​​ដូច្នេះ ដោយ​ព្រម​ទាំង​ព្រមាន​នាង​ទៀត​ផង។ នៅ​ក្នុង​អត្ថបទ​នោះ​គេ​បាន​សរសេរ​ដូច្នេះ​ថា "Elsa ពិត​ជា​អន់​ចិត្ត​ខ្លាំង និង​ចង់​ឲ្យ​ Dakota ដឹង​ថា​នាង​មិន​គួរ​ប៉ះ​ពាល់​ប្ដី​ខ្លួន​ទេ​។ ទោះ​បី​ជា​ Chris ជា​បុរស​សង្ហា​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​លោក​មាន​ភរិយា​និង​កូន​រួច​ទៅ​ហើយ។"

ជុំ​វិញ​បញ្ហា​​នេះ Elsa Pataky បាន​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ព័ត៌មាន​ដែល​ថា​និង​មិន​ពេញ​ចិត្ត​ ព្រោះ​ស្វាមី​នាង​ជា​តារា​ល្បី​មួយ​រួប​និង​តែង​តែ​ថត​ជាមួយ​តារា​សម្ដែង​ស្រីៗ​ជា​ហូរហែ​រយៈ​ពេល​កន្លង​មក​នេះ។ បើ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​ Gossip Cop បញ្ជាក់​ថា Elsa ក៏​ជា​តារា​សម្ដែង​ម្នាក់​ ដូច្នេះ​នាង​មាន​ការ​យោគយល់​ពី​អាជីព​របស់​ស្វាមី​ ហើយ​ម្យ៉ាង​ Dakota កំពុង​តែ​ទាក់​ទង​ជាមួយ​តារា​ចម្រៀង Chris Martin តារា​ចម្រៀង​ប្រចាំ​ក្រុម Coldplay។

គូស្នេហ៍​មួយ​គូ​នេះ​នៅ​តែ​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង ជា​ធម្មតា​ដោយ​ Elsa និង Chris តែង​តែ​បង្ហាញ​រូប​ថត​ អ្នក​ទាំង​ពីរ​ចំណាយ​ពេល​ជាមួយ​គ្នា​លើ​បណ្ដាញ​សង្គម Instagram៕

​​​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម