• 2018-09-26 03:31:56
  • ព័ត៌មាន

មូលហេតុក្មួយប្រុស ព្រាប សុវត្ថិ ស្រឡាញ់ សាត រស្មី មានវ័យច្រើនជាងខ្លួន

  • 2018-09-26 03:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ភ្ជាប់​ពាក្យ​​ត្រៀម​ចូល​រោង​ការ​​នៅ​២ឆ្នាំ​ទៀត​រវាង​ក្មួយ​ប្រុស​​ ព្រាប សុវត្ថិ និង អតីត​​តារា​សម្ដែង សាត រស្មី ធ្វើ​ឲ្យ​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​មិន​នឹក​ស្មាន​ថា​ ​នាងមាន​គូ​ដណ្ដឹង​វ័យ​ក្មេង​ជាង​ខ្លួន​ដល់​​ថ្នាក់​នេះ​សោះ។

ដើម្បី​ស្រាយ​មន្ទិល​ចំពោះ​ការ​ភ្ញាក់​ផ្អើល​ខាង​លើ​កំលោះ​សង្ហា​ ឆៃដា ពិសិដ្ឋ ត្រូវ​ជា​គូ​ដណ្ដឹង​​ ឲ្យ​ដឹង​ថា ក្ដី​ស្នេហា​កើត​ឡើង​មិន​គិត​​ពី​អាយុ​ភេទ​ពណ៌​សម្បុរ​នោះ​ទេ ​ប្រសិន​បើ​មនុស្ស​​ពីរ​នាក់​​មាន​ចិត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក។ ជាក់​ស្ដែង​​​ក្ដី​ស្រឡាញ់​ខ្លួន​ មាន​ចំពោះ​ រស្មី គឺ​កើត​ចេញ​ពី​​​​​អារម្មណ៍​ស្នេហ៍​ពិត​មិន​បាន​គិត​លើ​អ្វី​ផ្សេង​ឡើយ។

ចំពោះ​ចំណុច​ពិសេស​​ដែល​ធ្វើ​ឲ្យ​​ក្មួយ​ប្រុស​ ព្រាប សុវត្ថិ ស្រឡាញ់​​ និង​ចង់​រួម​រស់​ជាមួយ​ សាត រស្មី អស់​មួយ​ជីវិតដោយ​សារ​តែ​នាង គឺ​ជា​មនុស្ស​ស្រី​ម្នាក់​មាន​ចរិត​លក្ខណៈ​ល្អ រួស​រាយ​រាក់​ទាក់​ស្រឡាញ់​ និង​គោរព​​​សាច់​ញាតិ​ខាង​បង​ប្អូន​លោក​​ និង​ផ្ដល់​តម្លៃ​ឲ្យ​មនុស្ស​ជុំវិញ​​ខ្លួន​ដោយ​មិន​​ចេះ​ប្រកាន់។ ឆៃដា ពិសិដ្ឋ បន្ថែម។

ឆៃដា ពិសិដ្ឋ ថា៖" ខ្ញុំ​ស្រឡាញ់​គាត់​ ព្រោះ​គាត់​ជា​មនុស្ស​ល្អ​ អ្វី​ដែល​សំខាន់​ពេល​នៅ​ក្បែរ​គាត់​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ក្ដី​សុខ​ តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​សើច​​សប្បាយ​រីក​រាយ​គ្រប់​ពេល"៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី