- 2018-09-26 04:35:00
- ជីវិតតារា
តួអង្គ Thor កំពុងសាងសង់ភូមិគ្រឹះតម្លៃខ្ទង់៨លានដុល្លារធំខ្លាំងមើលតែផ្សារទំនើប
- 2018-09-26 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួអង្គ Thor កំពុងសាងសង់ភូមិគ្រឹះតម្លៃខ្ទង់៨លានដុល្លារធំខ្លាំងមើលតែផ្សារទំនើប
ចន្លោះមិនឃើញ
បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងខ្លាំង តាមរយៈអាជីពជាតារាសម្ដែង ពេលនេះ Chris Hemsworth ល្បីឈ្មោះតាមរយៈការសម្ដែងជាតួអង្គ Thor នៅពិភពភាពយន្ត Marvel ទើបតែចាប់ផ្ដើមសាងសង់ភូមិគ្រឹះមួយតម្លៃដល់ទៅ៨លានដុល្លារឯណោះ។ ភូមិគ្រឹះនេះមានទីតាំងនៅក្បែរតំបន់ Byron Bay ប្រទេសអូស្ត្រាលី ដែលទីតាំងនោះពិតជាល្អខ្លាំង ព្រមទាំងភូមិគ្រឹះនេះមានទំហំយ៉ាងមហិមា។
ភូមិគ្រឹះនឹងប្រមូលផ្ដុំនូវទីតាំងពិសេសៗដូចជា អាងទឹកលើដំបូល (Infinity Pool) កន្លែងហាត់ប្រាណ បន្ទប់ស្ទីមនិងស្ប៉ា អាងទឹកធម្មតាធំមួយទៀត បន្ទប់គេងចំនួន៦ បន្ទប់ថតសំឡេងឬការងារផ្សេងៗពាក់ព័ន្ធ Media ព្រមទាំងបន្ទប់សម្រាប់លេងវីដេអូហ្គេម។
ភូមិគ្រឹះនេះជាកម្មសិទ្ធិរបស់ Chris និងភរិយា Elsa Pataky ព្រមទាំងកូនៗ Tristan, Sasha និង India Rose។ អចលនទ្រព្យនេះចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ ២០១៦មកម្ល៉េះ ដោយទីតាំងនេះធ្វើឡើងក្រោយបំផ្លាញចោលភូមិគ្រឹះដែលមានបន្ទប់គេង៨និងបន្ទប់ទឹក១១ នេះបើតាមសារព័ត៌មាន Mail Online។
លក្ខណៈពិសេសមួយទៀតរបស់ភូមិគ្រឹះនេះគឺ វាមានទីតាំងនៅជិតសមុទ្រខ្លាំង។ ទោះជាយ៉ាងណាក៏ដោយអ្នករស់នៅតំបន់ក្បែរៗនោះខ្លះក៏បានបង្ហាញអារម្មណ៍មិនពេញចិត្តថា ភូមិគ្រឹះនេះធំពេកមើលតែផ្សារទំនើបមិនមែនជាផ្ទះសម្រាប់ស្នាក់នៅ។ គូសបញ្ជាក់ដែរថាទីតាំងនេះក៏ជាទីលំនៅរបស់តារាល្បីៗដូចជា Miley Cyrus, Matt Damon, Naomi Watts និង Olivia Newton-John ផងដែរ៕